គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល អនុញ្ញាឱ្យក្រុមការងារE-School Cambodia ជំនួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាតាម Online App E-School Cambodia និងថ្នាក់បង្រៀនកុំព្យូទ័រដោយឥតគិតថ្លៃ ក្នុងក្របខណ្ឌខេត្តកណ្តាល


ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននុញ្ញាឱ្យក្រុមការងារE-School Cambodia ជំនួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាតាម Online App E-School Cambodia និងថ្នាក់បង្រៀនកុំព្យូទ័រដោយឥតគិតថ្លៃ ក្នុងក្របខណ្ឌខេត្តកណ្តាល។ 


ក្នុងជំនួបសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាតាម Online App E-School Cambodia លោក ឈន ឈុនឡេង ស្ថាបនិក E-School Cambodia បានឱ្យដឹងថា៖ ដើម្បីគាំទ្រនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលពិសេសគឺបង្កើតនូវធនធានមនុស្សឌីជីថល E-School Cambodia បានជម្រុញការស្វ័យសិក្សានៅផ្ទះ តាមរយៈ Online ជាមួយ App E-School Cambodia ដោយបន្ថែមទៅលើចំណេះដឹង Digital ដែល E-School Cambodia មានរៀបចំជាកម្មវិធីបង្រៀន Computer កម្រឹតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយចង់ផ្សាភ្ជាប់យុវជនទៅនឹងបច្ចេកវិជ្ជា ជម្រុញអោយយុវជនស្រលាញ់ការសិក្សាបច្ចេកវិជ្ជា និងសង្ឃឹមថាយុវជនអាចបង្កើតស្នាដៃផ្សេងៗពីចំណេះដឹងDigitalដើម្បីឈានដល់ការរៀបចំពិពណ៌នាខាងមុខ។ 


ក្នុងឱកាសនោះដែរ លោក ឈន ឈុនឡេង បានសំណូមពរដល់អាជ្ញាធរខេត្ត ពិសេសមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល ស្នើឱ្យមានកិច្ចសហការ ធ្វើយ៉ាងណាឱ្យមានការចុះឈ្មោះតាមរយៈ App E-School Cambodia ឱ្យបានច្រើន និងសូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមយុវជនស្ម័គ្រចិត្តផ្នែកព័ត៌មានវិទ្យារបស់ E-School Cambodia ដើម្បីទៅបង្រៀនបច្ចេកវិជ្ជាព័ត៌មានវិទ្យា ដល់សាលាឃុំគោលដៅផងដែរ។ 


មានប្រសាសន៍ក្នុងឱកាសជួបសំដែងការគួរសមនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងនូវការស្វាគមន៍ ចំពោះក្រុមការងារ E-School Cambodia ដែលបានមកធ្វើបទបង្ហាញ កម្មវិធីសិក្សាតាម Online App E-School Cambodia និងថ្នាក់បង្រៀនកុំព្យូទ័រឥតគិតថ្លៃ។ 


ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ទីរព័ត៌មានខេត្ត ត្រូវធ្វើការផ្សព្វផ្សាយទៅតាមសាលារៀន តាមរយៈបណ្ដាញរបស់យុវជន មានដូចជា សសយក យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរិទ្ធ និងតាមវិទ្យាល័យនីមួយៗ ដើម្បីចូលចុះឈ្មោះ ក្នុងការរៀនដោយឥតគិតថ្លៃ តាមរយៈApp E-School Cambodia ឱ្យបានច្រើន។







Previous Post Next Post
Breaking News