នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត លោកអភិបាលស្រុកអង្គស្នួល បានអញ្ជើញសួរសុខទុក្ខ លោក អនុសេនីយ៍ឯក សំ ភារ៉ាក់ កម្លាំងនគរបាលស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលរងរបួស ក្នុងប្រតិបត្តិការទាក់ចាប់មុខសញ្ញាផ្តើមចេញពីករណី (ឆ.ក់) និងឈានដល់ធ្វើសកម្មភាពយកអាវុ..ធភ្ជ..ង់រថយន្តអ្នកធ្វើដំណើរ ដើម្បីជិះគេ.ចខ្លួននៅចំណុចផ្លូវល្បឿនលឿន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។
ក្នុងឱកាសសួរសុខទុក្ខនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរដល់ភាពក្លាហានរបស់កម្លាំងនគរបាលយើង ដែលបានខិតខំដេីម្បីសន្តិសុខសាធារណៈ បានសម្រេចចិត្ត បេីកម៉ូតូទៅឃាត់ឡាន ជនសង្ស័យ ដែលបាញ់គម្រាមពីម្ចាស់ឡាន បេីករត់គេចខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ម្សិលមិញនេះ តែជនសង្ស័យបានបេីកឡានបំបុកពួកគាត់ បណ្ដាលអោយនគរបាលយេីងរងរបួសជាទម្ងន់ បាក់ភ្លៅមួយកំណាត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្រុមគ្រួសារ ពិសេសលោក អនុសេនីយ៍ឯក សំ ភារ៉ាក់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព និងសម្រាកព្យាបាលឲ្យបានល្អ និងជូនពរឱ្យឆាប់ជាសះស្បើយឡើងវិញ។
បណ្តាញសារព័ត៌មាន ជ្រាប ពាក់ព័ន្ធករណី។
សូមបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានករណីជនសង្ស័យធ្វើសកម្មភាពយកអាវុ.ធភ្ជ.ង់រថយន្តអ្នកធ្វើដំណើរ ដើម្បីជិះគេ.ចខ្លួននៅចំណុចផ្លូវល្បឿនលឿន ដែលផ្តើមចេញពីករណី(ឆ.ក់) ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាព ឆ.ក់ ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ។ ក្នុងកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័.យដែលរត់គេចខ្លួននោះ ជនសង្ស័យបានផ្ទុះអាវុ.ធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទា.ក់ និងដេ.ញមុខសញ្ញានេះ ត្រឡប់មកផ្លូវជាតិលេខ៥១ វិញ។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័.យ០១នាក់ ចំណែក ០១នាក់ទៀតបានរត់គេ.ចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជ.ង់យករថយន្តជនរងគ្រោះ ដែលនៅក្នុងរូបភាពនោះដើម្បីជិះគេ.ចខ្លួន។