គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អគារកម្ពស់៣០ជាន់ដួ.លរលំនៅបាងកក ដោយសារការរញ្ជួយដី មនុស្សយ៉ាងហោចណាស់៤៣នាក់ជាប់នៅក្នុងនោះ

 

ប្រទេសថៃ÷នៅវេលាម៉ោង ១:០០ នាទីថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២៥នេះ មានហេតុការណ៍គួរឲ្យរន្ធត់ នៅទីក្រុងបឹងកក នៃប្រទេសថៃ ជ្ញាធរនៅប្រទេសថៃ បានឱ្យដឹងថា អគារខ្ពស់១ខ្នងកម្ពស់៣០ជាន់ ដែលស្ថិតក្រោមការសាងសង់ សម្រាប់បម្រើជា​ការិយាល័យរដ្ឋាភិបាល បានដួលរលំនៅទីក្រុងបាងកក នាថ្ងៃសុក្រនេះ ហើយធ្វើឱ្យជាប់ខ្លួនកម្មករចំនួន៤៣នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។


អគារខាងលើស្ថិតក្នុងសង្កាត់ Chatuchak ភាគខាងជើងទីក្រុងបាងកក បានដួលរលំទាំងស្រុងតែម្តង ក្នុងពេលមួយពព្រិចភ្នែក បន្ទាប់ពីប្រទេសថៃ បានទទួលរងការញ័ររញ្ជួយ ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ដែលបានវាយប្រហារចំត្រង់ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីថៃ នៅវៀតណាមឯណោះ ក៏បានទទួលរងអារម្មណ៍ញ័ររង្គើដូចគ្នាផងដែរ។ 




Previous Post Next Post
Breaking News