គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥


ខេត្តកណ្តាល៖ ការប្រកួតកីឡាសំរាប់ សិស្សមធ្យមសិក្សា ជម្រើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ នាពេលនេះ គឺដើម្បីវ៉ាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើស យកកីឡាករ កីឡាការនី  ដែលឆ្នើម និងមានទេពកោសល្យល្អ មកប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួត ថ្នាក់ជាតិ នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ថ្លែងក្នុងឱកាសពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ ដែលប្រារព្ធធ្វើឡើង នៅកីឡដ្ឋាន ខេត្តកណ្តាល នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។


ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានបន្តថា កីឡាជាសកម្មភាពដែលផ្តល់មកនូវសុខភាពល្អ រាងកាយមាំមួន ព្រមទាំងបញ្ញាស្មារតីឈ្លាសវៃ។បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាបញ្ចកោណទាំងប្រាំ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការប្រកួតប្រជែង, ការអភិវឌ្ឍ វិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន ចីរភាព និងបរិយាបន្ន, ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងនោះរដ្ឋាភិបាល បានសង្កត់ធ្ងន់ អាទិភាពគន្លឹះចំនួន៥សម្រាប់ធ្វើកំណែទម្រង់គឺ ទី១កំណែទម្រង់វិស័យអប់រំ ទី២ការពង្រឹងវិស័យសុខាភិបាល ទី៣កំណែទម្រង់វិស័យមុខងារសាធារណៈ ទី៤ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី៥កំណែទម្រង់លើប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ។

ឯកឧត្តម អភិបាលរងខេត្ត ក៏បានបញ្ជាក់ថា៖ ការប្រកួតកីឡាគឺជាចំណងនៃមិត្តភាព និងការជៀសឆ្ងាយពីគ្រឿងញៀន ក្នុងការប្រកួត តែងតែមានអ្នកឈ្នះ មានអ្នកចាញ់ ប៉ុន្តែសំខាន់ ចំពោះក្រុម ដែលមិនបានទទួលជ័យជម្នះ ពេលត្រឡប់ទៅវិញ ត្រូវខិតខំហ្វឹកហាត់បន្ត ដើម្បីប្រកួតដណ្ដើម យកជ័យជម្នះនៅឆ្នាំក្រោយៗទៀត។ម៉្យាងទៀត ចំពោះក្រុម ដែលទទួលបានជ័យជំនះ ត្រូវហ្វឹកហាត់ បង្កើនសមត្ថភាព បន្តទៀត ដើម្បីចូលរួម ប្រកួត ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា ២០២៤-២០២៤ នៅពេលខាងមុខ។

ឯកឧត្តម បានណែនាំ ឱ្យរដ្ឋបាល ក្រុង ស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក និង នាយក នាយិកា គ្រឹះស្ថានបឋមសិក្សា ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានបឋមសិក្សា ដើម្បីឱ្យសិស្សានុសិស្សទទួលបាន ការវិវត្តន៍ផ្នែករាងកាយ បញ្ញាស្មារតី និងបណ្តុះបណ្តាលធនធានមនុស្ស ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅ នឹងយុទ្ធសាស្ត្រកំណែទម្រង់ លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ ត្រូវមានជំនាញកីឡា មួយប្រភេទយ៉ាងតិច ប្រចាំជីវិត។

សូមបញ្ជាក់ថា ៖លទ្ធផលការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក  ថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ មាន៥ប្រភេទកីឡា ដូចជា៖
១. ប្រភេទកីឡាអត្តពលកម្ម
   #  វិញ្ញាសាររត់ល្បឿន៖
  - នារី ចំណាត់ថ្នាក់លេខ១ វិ.ជា ស៊ឹម ព្រែកអញ្ចាញ កម្រងស្រុកមុខកំពូល
   - បុរស ចំណាត់ថ្នាក់លេខ១ វិ. ហ ស អូរកុង កម្រងស្រុកពញាឮ
# វិញ្ញាសារលោតកម្ពស់៖
  - នារី ចំណាត់ថ្នាក់លេខ១ វិ. ហ ស អូរកុង កម្រងស្រុកពញាឮ
  - បុរស ចំណាត់ថ្នាក់លេខ១ វិ.ជ័យវរ្ម័នទី៧ កម្រងស្រុកកៀនស្វាយ
  # វិញ្ញាសារលោតចម្ងាយ៖
  - នារី ចំណាត់ថ្នាក់លេខ១ វិ.ជ័យវរ្ម័នទី៧ កម្រងស្រុកកៀនស្វាយ
  - បុរស ចំណាត់ថ្នាក់លេខ១ វិ. ជា ស៊ឹម ព្រែកអញ្ចាញ កម្រងស្រុកមុខកំពូល
# វិញ្ញាសារចោលដុំដែក៖
  - នារី និងបុរស ចំណាត់ថ្នាក់លេខ១ វិ. ហ ស អូរកុង កម្រងស្រុកពញាឮ
# វិញ្ញាសាររត់ចម្ងាយ៖
  - នារី ចំណាត់ថ្នាក់លេខ១ វិ. ជា ស៊ីម កម្រងស្រុកមុខកំពូល
  - បុរស ចំណាត់ថ្នាក់លេខ១ វិ. ហ ស អូរកុង កម្រងស្រុកពញាឮ
# វិញ្ញាសារដើរចម្ងាយ៖
  - នារី ចំណាត់ថ្នាក់លេខ១ វិ. ហ ស អូរកុង កម្រងស្រុកពញាឮ
  - បុរស ចំណាត់ថ្នាក់លេខ១ វិ. ជា ស៊ឹម ព្រែកអញ្ចាញ កម្រងស្រុកមុខកំពុល
២. ប្រភេទកីឡាប៉េតង់
# វិញ្ញាសារ វាយយកពិន្ទុ៖
  - នារី ចំណាត់ថ្នាក់លេខ១ វិ. ហ ស តាខ្មៅ កម្រងក្រុងតាខ្មៅ
  - បុរស ចំណាត់ថ្នាក់លេខ១ វិ. ហ ស ស្អាង កម្រងស្រុកស្អាង
# វិញ្ញាសារ ០១នាក់ ទល់និង ០១នាក់៖
  - នារី ចំណាត់ថ្នាក់លេខ១ វិ. ហ ស តាខ្មៅ ក្រុម១ កម្រងក្រុងតាខ្មៅ
  - បុរស ចំណាត់ថ្នាក់លេខ១ វិ. ហ ស តាខ្មៅ កម្រងក្រុងតាខ្មៅ
# វិញ្ញាសារ ០២នាក់ ទល់និង ០២នាក់៖
  - នារី ចំណាត់ថ្នាក់លេខ១ វិ. ហ ស តាខ្មៅ ក្រុម១ កម្រងក្រុងតាខ្មៅ
  - បុរស ចំណាត់ថ្នាក់លេខ១ វិ. ហ ស សេរីភាព ក្រុម១ កម្រងក្រុងតាខ្មៅ
៣. ប្រភេទកីឡាបាល់ទះ៖
  - នារី និងបុរស ចំណាត់ថ្នាក់លេខ១ វិ. ហ ស តាខ្មៅ កម្រងក្រុងតាខ្មៅ
៤. ប្រភេទកីឡាបាល់បោះ៖
   - នារី ចំណាត់ថ្នាក់លេខ១ វិ. ហ ស សេរីភាព កម្រងក្រុងតាខ្មៅ
   - បុរស ចំណាត់ថ្នាក់លេខ១ វិ. ហ ស តាខ្មៅ កម្រងក្រុងតាខ្មៅ
៥. ប្រភេទផ្នែកកីឡាបាល់ទាត់៖
  - នារី ចំណាត់ថ្នាក់លេខ១ វិ. ហ ស ស្អាង កម្រងស្រុកស្អាង
  - បុរស ចំណាត់ថ្នាក់លេខ១ វិ. ហ ស សេរីភាព កម្រងក្រុងតាខ្មៅ។







Previous Post Next Post
Breaking News