គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គូសង្សារវ័យក្មេង១គូរ ស្លាប់ក្នុងអណ្តាតភ្លើង បន្ទាប់ពីបុរសជាអ្នករត់តាក់(ម៉ាកអាព្រូស)

 


ខេត្តកណ្តាល : គូសង្សារវ័យក្មេង១គូរ ស្លាប់ក្នុងអណ្តាតភ្លើង  បន្ទាប់ពីបុរសជាអ្នករត់តាក់(ម៉ាកអាព្រូស) សង្ស័យងោកមួយភាំង ក៏រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ជាច្រើនជុំ បណ្តាលអោយឆេះស្លាប់មនុស្សប្រុសស្រី២នាក់ ក្នុងរថយន្តនឹងម្នាក់ទៀតជាអ្នកបើកបររងរបួសធ្ងន់។


 ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីយប់ជិតភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នេះ ស្ថិតនៅលើផ្លូវជាតិលេខ២១ប៊េ ក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្ដាល ។


សពជនរងគ្រោះមានឈ្មោះ ខៃ សោភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងឈ្មោះ ធី ស្រីលីន ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិរកាកោង ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។


សមត្ថកិច្ចជំនាញនៃអធិការក្រុងតាខ្មៅបានចុះទៅដល់ធ្វើការវាស់វែង នឹងបានធ្វើកោសល្យវិច័យសព រួចធ្វើការប្រគល់សព ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕






Previous Post Next Post
Breaking News