គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញអំពីតម្រូវការជំរុញការងារគ្រប់គ្រងសារព័ត៌មាន និងសាធារណៈមតិ


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា ការជំរុញការងារគ្រប់គ្រងសារព័ត៌មាននិងសាធារណៈមតិនេះ បានធ្វើឡើង បន្ទាប់ពីនិន្នាការទទួលព័ត៌មានបានផ្លាស់ប្តូរ ដែលមុននេះ ប្រជាពលរដ្ឋទទួលព័ត៌មានតែពីប្រព័ន្ធផ្សព្វផ្សាយបុរាណ មានកាសែត វិទ្យុ ទូរទស្សន៍ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានងាកទៅទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយទំនើបវិញ ដែលរួមមានហ្វេសបុក និងតិកតុក វិញ ។

ការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋនេះគឺធ្វើឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបុរាណ មិនផ្តល់ព័ត៌មានអោយគាត់បានគ្រប់គ្រាន់ ខណៈក្នុងរយៈពេលពីឆ្នាំ២០២៣ ដល់២០២៤ មានប្រព័ន្ធផ្សព្វផ្សាយបុរាណ១៦០០អង្គភាពបានបិទទ្វារដោយសារធ្លាក់ចុះចំណូល។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ដែលបានរៀបចំនៅព្រឹកថ្ងៃទី២០មករានេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថាសម្រាប់ពេលទៅមុខ យើងនឹងងលំបាកទ្វេរដងទៀត ដោយសារការរីកដុះដាលរបស់បញ្ញសប្បនិមត្ម មធ្យោបាយផ្សព្វផ្សាយ និងល្បឿនបញ្ជូនព័ត៌មាន ដែលប្រើសំឡេង រូបភាព បង្កើតសារក្លែងក្លាយមករំខានក្នុងវិស័យសារព័ត៌មាន។​

ម៉្យាងវិញទៀត ក្នុងសម័យជឿនលឿនផ្នែកបច្ចេកវិទ្យានេះ បានធ្វើអោយប្រជាពលរដ្ឋមានមធ្យោបាយទទួលបានប្រភពព័ត៌មានទូលំទូលាយ ហើយមានមធ្យោបាយផុសផ្សាយដោយខ្លួនឯងទៀតផង។ ម៉្យាងទៀតបច្ចុប្បន្ន យើងមាន១០លានគណនីតិកតុកនិង១៥លានហ្វេសបុក ដែលស្មើ២៥លានអង្គភាពផ្សព្វផ្សាយព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បាន ណែនាំអោយមន្ទីរព័ត៌មានរាជធានីខេត្តបំពេញការងារគ្រប់គ្រងសារព័ត៌មាននិងសាធារណៈមតិនេះ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយពីមូលដ្ឋាន កុំអោយឡើងដល់ថ្នាក់ជាតិ តាមរយៈត្រួតពិនិត្យមើលព័ត៌មានដែលមាននៅលើបណ្តាញសង្គម ហ្វេសបុកនិងតិកតុក ណាដែលត្រឹមត្រូវ គឺត្រូវ ចែករំលែកបន្ត ប៉ុន្តែក្នុងករណី ព័ត៌មានក្លែងក្លាយ គឺត្រូវបន្សាប ដោយផ្សាយព័ត៌មានពិតហើយធ្វើឡើងអោយបានឆាប់រហ័ស។

បើតាមឯកឧត្តម នេត្រ ភក្ត្រា គឺការងារគ្រប់គ្រងសារព័ត៌មាននិងសាធារណៈមតិនេះ ធ្វើឡើងតាមរូបភាព ចែករំលែកព័ត៌មាន ការផ្សាយពីសមិទ្ធផលរបស់ខេត្ត និងការងារឆ្លើយតប៕

#ក្រសួងព័ត៌មាន




Previous Post Next Post
Breaking News