គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ទីតាំងបើកលេងល្បែងភ្នាល់ មាន់អនឡាញ និងឆ្នោតយួន នៅភូមិតាឡី សង្កាត់ ដង្កោ ខណ្ឌខណ្ឌដង្កោ រាជធានភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងរលូន ខណៈសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់


រាជធានីភ្នំពេញ៖ មហាជនបានសំណូមពរដល់  លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកលេងល្បែង«ភ្នាល់ មាន់អនឡាញ នឹងនិងកន្ទុយលេខឆ្នោតយួន  នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ផ្លូវចូលជាប់របងខាងត្បូងសាលារៀន ទួលអំពិល  កំពុងតែលួចលាក់បើកលេង ល្បែងស៊ីសងពីរកន្លែង

ទី១.ផ្ទះនៅក្រោមដើមស្វាយចាក់កន្ទុយលេខឆ្នោតយួន
ទី ២.នៅតារាងបាល់ទះល្បែងភ្នាល់មាន់អនឡាញ
ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង  នៅទូទាំងខេត្តក្រុង (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។

មហាជននៅខណ្ឌដង្កោ បានលើកឡើងថា? ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍ប្រព័ន្ធអនឡាញ គ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ។

ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។

ក្រុមការងារសារព័ត៌មាន TK hotnews រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាម របបអ្នកសារព័ត៌មាន សូមអរគុណ ៕







Previous Post Next Post
Breaking News