គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបិទសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤និងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល


ខេត្តកណ្ដាល ​៖​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចាត់ទុកថា៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ណា ទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋបានច្រើនជាងគេ នោះមានន័យថាប្រជាពលរដ្ឋនៅទីនោះ មានការទុកចិត្ត និងជឿជាក់ទៅលើប៉ុស្តិ៍នគរបាលរដ្ឋបាលនោះ។


ការចាត់ទុកនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤
និងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្តបន្តថា៖ ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អ ទាល់តែមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូច្នេះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ត្រូវលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន រាយការណ៍ពីភាពអសកម្ម បញ្ហាល្បែងស៊ីសង បទល្មើសគ្រឿងញៀន ក្មេងទំនើង និងបញ្ហាផ្សេងៗទៀតដែលកើតមានឡើងនៅមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនឹងនោះ រាល់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ត្រូវរក្សាការសម្ងាត់ជូនពួកគាត់ ហើយដោះស្រាយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីទទួលបាននូវទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋ នោះបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋានរបស់យើង នឹងទទួលបានលទ្ធផលល្អ ឈានដល់ការលុបបំបាត់នៅល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើងជាដើម។ល។ ដូច្នេះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ណា ទទួលបានបណ្ដឹងពីប្រជាពលរដ្ឋច្រើន មានន័យថាប្រជាពលរដ្ឋនៅទីនោះ មានការទុកចិត្ត និងជឿជាក់លើប៉ុស្តិ៍នគរបាលរដ្ឋបាលនៅទីនោះផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការអបអរចំពោះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបានទទួលការកោតសរសើរ ពីសំណាក់​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការខិតខំបំពេញតួនាទីភារកិច្ចជាកងកម្លាំង ការពារ សុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្ដាល។

ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខេត្ត បាទណែនាំដល់ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយកចិត្តទុកដាក់លើការងារគ្រប់គ្រងជនបរទេសទាំងជនបរទេស​អន្តោប្រវេសន៍​ និងជនបរទេសដែលធ្វើទេសចរណ៍ ដោយត្រួតពិនិត្យ គ្រប់គ្រងទិន្នន័យ និងរៀបចំ​ឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានវាយតំលៃចំពោះលទ្ធផលកិច្ចប្រតិបត្តិការ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងផ្តល់អនុសាសន៍ណែនាំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការងារសំខាន់ជាច្រើនទៀតផងដែរ។





Previous Post Next Post
Breaking News