គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្តាលរៀបចំវេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល ខេត្ត២០២៥-២០២៧


ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៥-២០២៧ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក លោកស្រីជាតំណាងមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក កងកម្លាំងទាំងបី ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និងអង្គការសង្គមស៊ីវិល អង្គការដៃគូរ ជាច្រើនរូប។


មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរង ខេត្តកណ្តាល បានលើកឡើងថា៖គោលបំណងរបស់វេទិកាពិគ្រោះយោបល់ នាពេលនេះមានគោលបំណងសំខាន់ៗដូចជា៖ ១/ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត សម្រប សម្រួលបន្សំនូវតម្រូវការទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ជាមួយគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់នីមួយៗក្នុងខេត្ត។
២/កៀរគរប្រភពធនធាននានា ពីអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាជួយគាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន
៣/ត្រៀមលក្ខណៈចូលរួមក្នង់សិក្ខាសាលាសមាហរណកម្មកម្មវិធី វិនិយោគឃុំ-សង្កាត់នៅថ្នាក់ក្រុងស្រុក តាមការគ្រោងរបស់សិក្ខាសាលា នេះចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តមបន្តថា៖វេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល ខេត្ត២០២៥-២០២៧ គឺដើមី្បផ្តល់ឱកាសឲ្យបានពេញលេញ ជូនដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល បានធ្វើការពិនិត្យ និងបន្ស៉ីនូវគម្រោង សកម្មភាពអាទិភាព ដែលបានលើកឡើងដោយមន្ទីរ អង្គភាព ក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អង្គការសង្គមស៊ីវិល អង្គការដៃគូរអភិវឌ្ឍនានា ក្នុងខេត្ត ក្នុងការស្នើសុំបញ្ចូលគម្រោង សកម្មភាពជា អាទិភាពទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តកណ្តាល និងដើមី្បធ្វើការផ្សព្វផ្សាយទៅដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការកៀរគរនូវប្រភពមូលនិធិ សម្រាប់គាំទ្រលើគម្រោង សកម្មភាពរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ដែលពុំទាន់មានប្រភពថវិកាសម្រាប់អនុវត្តនៅឡើយ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកនូវបទពិសោធន៍ល្អៗមួយចំនួនដែលរដ្ឋបាលខេត្ត ក៏ដូចក្រុង ស្រុក ព្រមទាំងអង្គការដៃគួរ បានចូលរួមអនុវត្តនៅរៀងរាល់ឆ្នាំ ដោយទទួលបានលទ្ធផលជាផ្លែផ្កាល្អ ដែលគ្រប់មូលដ្ឋានទទួលបាន។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា៖ វេទិកាពិគ្រោះយោបល់ក្នុងថ្ងៃនេះ ក៏ជាការប្រមូលផ្តុំនូវរាល់មតិយោប់  និងបទពិសោធន៍នៅតាមបណ្តាក្រុង ស្រុក និង មន្ទីរ អង្គភាព ក៏ដូចអង្គការដៃគូរ ដែលបានលើកឡើង ដើមី្បជាធាតុចូលក្នុងការឆ្លុះបញ្ចាំងទៅលើការអនុវត្តនៅឆ្នាំខាងមុខឲ្យទទួលបានជោគជ័យ។កម្មវិធីវិនិយោគបីឆ្នាំរំកិល និងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគោលនយោបាយនេះ គឺជាមុំមួយដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយគោលបំណងដ៏ចម្បង នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺតម្រូវឲ្យមានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការបង្ខិតសេវាឲ្យចូលកៀកទៅជិតប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រសម្រាប់ប្រទេសយើង។

ឯកឧត្តមសង្ឃឹមថា៖ វេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២៥-២០២៧ ប្រព្រឹត្តទៅទទួលបានផ្លែផ្កាជាវិជ្ជមាន រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវព្យាយាមត្រង់ត្រាប់ស្ដាប់ និងកត់ត្រាព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរ អង្គភាព ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តន៍គម្រោងក្នុងដែនដីរបស់ខ្លួន ព្រម ទាំងឈ្មោះគម្រោងទីតាំងគម្រោង ដែលត្រូវអនុវត្តន៍ក្នុងដែនដីរបស់ខ្លួន ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព៕




Previous Post Next Post
Breaking News