គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមអធិបតីភាព ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយ តំណាង ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។


មានប្រសាសន៍ក្នុងពិធីបិទវេទិកា ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអផិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ដើម្បីចូលរួមក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ ដើម្បីសម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ វេទិកានាឱកាសនេះពិតជាមមានសារៈសំខាន់ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពី សុឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ ក្នុងការចូលរួមចំណែកអនុវត្តនូវ កម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា។

ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ វេទិកាថ្នាក់ខេត្ត ស្តីពីកំណែ​ទម្រង់​វិម្ឈការ និងវិសហម្ឈការ ឆ្នាំ២០២៤ បានបង្ហាញ​ពីការយល់ដឹងស៊ីជម្រៅ​អំពី ដំណើរការនឹងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​នៅថ្នាក់​ក្រោម​​ជាតិរបស់រដ្ឋបាល​ឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរ អង្គភាពនានា ជុំវិញខេត្ត អង្គការ​សង្គម​ស៊ីវិល។ តាមរយៈការឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមក្នុងការអនុវត្តមុខងារកំណែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ ដែលរដ្ឋបាលខេត្តទទួលបានរបាយការណ៍ពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈមដែលរដ្ឋបាលខេត្តជួបប្រទះកន្លងមក។

ឯកឧត្ដម បន្ថែមថា៖ វេទិកាថ្នាក់ខេត្ត ដែលមានរយៈពាលមួយថ្ងៃកន្លះបានប្រព្រឹត្តទៅ ពិតជាបានផ្ដល់ឱកាសដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និង​អ្នក​ពាក់ព័ន្ធនានា បានចូលរួមសន្ទនាគ្នា ដើម្បីផ្ដល់នូវព័ត៌មានត្រឡប់ និងសម្ដែង​នូវ​បញ្ហា​ប្រឈម សំណូមពរ ក្ដីកង្វល់ និងតម្រូវការចាំបាច់ជាអាទិភាពនានា បាននឹង​កំពុង​ជួប​ប្រទះ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលនេះ​បាន​បង្ហាញ​យ៉ាង​ពិត​ប្រាកដ ពីការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ រួមជាមួយឆន្ទៈពីគ្រប់​តួអង្គនៃរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ខេត្តក្នុងការអនុវត្តកំណែទម្រង់តាមចក្ខុវិស័យរបស់​រាជរដ្ឋាភិបាលកម្ពុជា ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួល​នោះទេ។ កំណែទម្រង់ដែលជោគជ័យផ្អែកលើកត្តាសំខាន់ៗបួន ៖ ចក្ខុវិស័យច្បាស់លាស់, ការប្តេជ្ញាចិត្តខ្ពស់, ការចូលរួមដោយស្មោះត្រង់ និងការលះបង់ ។

នៅក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឯកឧត្ដមអភិបាលខេត្តខេត្តកណ្តាល បានធ្វើការឆ្លើយបតនូវបញ្ហាប្រឈម និងសំណើសំណូមពរ ដែលរដ្ឋបាល​ឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរ អង្គភាពនានា ជុំវិញខេត្ត អង្គការ​សង្គម​ស៊ីវិល បានលើកឡើងនៅក្នុងអង្គវេទិកាផងដែរ។








Previous Post Next Post
Breaking News