គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល​ អញ្ជើញចូលរួមបុណ្យសពយុវជនលង់ទឹកស្លាប់នៅស្រុកស្អាង ខេត្តកណ្ដាល


ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល​ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរស្រុកស្អាង ចូលរួមរំលែកទុក្ខគ្រួសារសពយុវជនម្នាក់ ដែលបានលង់ទឹកស្លាប់ក្នុងទន្លេបាសាក់ ស្ថិតនៅភូមិព្រែកកែវ ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្ដាល។


សូមបញ្ជាក់ដែរថា នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានករណីយុវជនហាត់សមទូកនៅទន្លេបាសាក់ ក្នុងឃុំកោះខែល ស្រុកស្អាង បានហាត់សមទូក ក្រោយពេលហាត់សមបានបន្តិចទូកក៏បានលិចនៅក្នុងទន្លេ បណ្ដាលឱ្យយុវជន១រូប ឈ្មោះ ជូរី ឌីតា ភេទប្រុស អាយុ ១៨ឆ្នាំ  មានមុខរបរជាសិស្ស នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ព្រែកអំបិល បានបាត់ខ្លួន ហើយសពត្រូវបានរកឃើញ នៅព្រឹកថ្ងៃទី៥ ខែតុលានេះ។

ស្ថិតក្នុងសមានទុក្ខដ៏សែនសោកសោកសង្រែកយ៉ាងក្រៃលែង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងប្រតិភូ សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយ ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ជូរី ឌីតា សូមបានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាល មិនត្រូវមានការធ្វើប្រហែស ជាមួយកូនៗរបស់យើងឡើយ ព្រោះក្នុងរដូវទឹកឡើងនេះ បើទោះជាកូនៗរបស់យើងចេះហែលទឹកក៏ដោយ ក៏អាចបណ្ដាលឱ្យមានគ្រោះថ្នាក់បានដែរ ដូច្នេះសូមមាតាបិតា ឬអាណាព្យាបាលទាំងអស់ ត្រូវហាមកូនៗរបស់យើង កុំឱ្យនៅក្បែរទឹក ឬចុះលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់បានក្នុងមួយប្រព្រិចភ្នែក។ មហន្តរាយនេះ​ គឺកេីតឡេីងតែមួយពព្រិចភ្នែកប៉ុណ្ណោះ​ ដូច្នេះ​ សូមលោកឳពុក​ អ្នកម្ដាយ​ អណាព្យាបាល​ សូមមេត្តា​ បង្កេីនការយកចិត្តទុកដាក់​ អប់រំណែនាំ​ ហាមប្រាមកូនចៅ​ កុំអោយលេងទឹកជ្រៅ​ ឬមានលំហូខ្លាំង​ ព្រោះបង្កគ្រោះថ្នាក់លឿនណាស់​ ច្រេីនណាស់​ ។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា៖ ក្នុងរយៈពេល៧ថ្ងៃកន្លងទៅនេះ​ ឯកឧត្តម បានដើរចូលបុណ្យ​ និងចាត់តំណាងចូលបុណ្យសព​ ដោយលង់ទឹក​ ចំនួន​ ១០​ សព រួចមកហេីយ។ ហើយស្រុកស្អាង មានអ្នកស្លាប់ដោយសារលង់ទឹកចំនួន ៥នាក់ ច្រើនជាងគេបង្អស់ទូទាំង ១៣ក្រុង-ស្រុក ក្នុងខេត្តកណ្ដាល។

បន្ទាប់ពីចូលរួមបុណ្យសពយុវជនលង់ទឹករួចមក ឯកឧត្តមអភិបាលខេត្ត និងប្រតិភូបន្តគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះគ្រូឥន្ទជោត្តោ ប៉ែន ជា ព្រះចៅអធិការវត្តពោធិរាម្មា ក្នុងសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលបានទទួល អនិច្ចធម្ម នៅថ្ងៃសុក្រ២កើត ខែអស្សុជ ផ្ទាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។






Previous Post Next Post
Breaking News