គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបើកយុទ្ធនាការចាក់ថ្នាំ ការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ នៅទូទាំងខេត្តកណ្ដាលដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២១ តុលា ដល់ថ្ងៃទី១ វិច្ឆិកា


ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ នៅទូទាំងខេត្តកណ្ដាល នៅបរិវេណសាលាស្រុកស្អាង កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ហាក់ សុខមករា អធិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា ជំងឺឆ្កែឆ្កួតអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ១០០% ក្នុងករណីជំងឺមានចេញរោគសញ្ញា ប៉ុន្តែជំងឺនេះអាចបង្ការបាន១០០% ហើយជំងឺឆ្កែឆ្កួតជាជំងឺគ្មានថ្នាំព្យាបាលទេ តែយើងអាចការពារបាន។


ឯកឧត្តម ហាក់ សុខមករា បានបន្តថា ទិវាឆ្កែឆ្កួតពិភពលោក ២៨កញ្ញា ឆ្នាំ២០២៤នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ "រួមគ្នាបំបែក របាំងដើម្បីទប់ស្កាត់ជំងឺឆ្កែឆ្កួត" ដែលអង្គការសុខភាពពិភពលោកបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពិភពលោក ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត "គ្មានអ្នកស្លាប់ដោយសារជំងឺឆ្កែឆ្កួតក្នុងឆ្នាំ២០៣០" ហើយដើម្បីអាចឈានទៅសម្រេចគោលដៅជាយុទ្ធសាស្ត្រក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត ដោយគ្មានអ្នកស្លាប់ដោយសារជំងឺឆ្កែឆ្កួត ក្នុងឆ្នាំ២០៣០ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរ មូលដ្ឋាន និងជាពិសេសម្ចាស់សត្វឆ្កែក្នុងសហគមន៍។

ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំទូទាំងខេត្តកណ្តាលក្នុងពេលនេះ អាចចាត់ទុកជា យុទ្ធនាការដ៏មានសារៈសំខាន់មួយ សម្រាប់ខេត្តកណ្តាល និងជាការបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត និងលើកកម្ពស់ចំណេះដឹងសាធារណជនអំពីវិធានការការពារ បង្ការទប់ស្កាត់ និងការរាយការណ៍ក្នុងករណីសង្ស័យសត្វឆ្កែមានជំងឺឆ្កែឆ្កួត ការផ្តល់ថ្នាំការពារជំងឺឆ្កែឆ្កួតដល់សត្វឆ្កែ និងការផ្តល់សេវាចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតដល់មនុស្សដែលត្រូវសត្វឆ្កែខាំ គឺជាវិធានការការពារ និងទប់ស្កាត់ដ៏មាន ប្រសិទ្ធភាពបំផុតក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត។

លោកស្រី ហេង ម៉ូរ៉ានី អគ្គនាយការរង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានមានប្រសាសន៍ថា យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតនេះ គឺជាគម្រោងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គម្រោងនេះនឹងដាក់មូលដ្ឋានគ្រឹះ សម្រាប់យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតថ្នាក់បាតិ បន្ទាប់ពី ផែនការយុទ្ធសាស្ត្រជាតិសម្រាប់ប្រយុទ្ធ និងលុបបំបាត់ជំងឺឆ្កែឆ្កួត នៅកម្ពុជា ត្រូវបានអនុម័ត ដោយសារខេត្តទាំងបីនេះមាន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង គឺជាជំហានដ៏ធំដំបូង សម្រាប់ការគ្រប់គ្រងជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា។

លោកស្រីបានបន្ថែមថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានរួមការងារ ជាមួយ Mission Rabies Cambodia និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ដើម្បីរៀបចំដំណើរការគម្រោងដ៏សំខាន់នេះ។ ការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត គឺជាវិធីសាស្ត្រដ៏ មានប្រសិទ្ធភាពបំផុត ដើម្បីការពារអាយុជីវិតមនុស្ស និងសត្វ ហើយយើងប្តេជ្ញាចិត្តបន្តការងាររបស់យើងឆ្ពោះ ទៅរកប្រទេសកម្ពុជាដែលគ្មានជំងឺឆ្កែឆ្កួត។ លោកស្រីក៏បានអំពាវនាវ ដល់ម្ចាស់សត្វឆ្កែទាំងអស់ សូមសហការជាមួយតម្រោងនេះ និងទទួលការចាក់ថ្នាំការពារដោយឥតគិតថ្លៃ សម្រាប់សត្វឆ្កែរបស់ពួកគាត់ ដែលព្រឹត្តិការនេះ នឹងចាប់ផ្តើមធ្វើឡើងពី ថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយអង្គការ Mission Rabies និងអង្គការ Animal Rescue Cambodia បានបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតសម្រាប់សត្វឆ្កែដោយឥតគិតថ្លៃ ក្នុងរាជធានីភ្នំពេញ និងក្រុង/ស្រុកចំនួន៥របស់ខេត្តកណ្តាលរួមមាន៖ ក្រុងតាខ្មៅ ស្រុកមុខកំពូល ស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងស្រុកកៀនស្វាយ។ យុទ្ធនាការនេះបានចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតដល់សត្វឆ្កែចំនួន ៧៤,៩៨៣ក្បាល។










Previous Post Next Post
Breaking News