គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤


ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលឯកឧត្តម នូ សាខន បានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ  ពិសេសគណៈអភិបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ បានយ៉ាងល្អប្រសើរ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលកន្លងមក។


ការថ្លែងកោតសរសើរបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បន្តថា៖ គណៈអភិបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ក្នុងការអនុវត្តការងារបានយ៉ាងល្អប្រសើរ ពិសេសនៅពេលមានទឹកជំនន់នាពេលកន្លងមក បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងខិតខំបង្ការ ការពារ បញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗនាពេលមានទឹកជំនន់។ ក្រៅពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងជួយបងប្អូនប្រជាពលរដ្ឋនារដូវទឹកជំនន់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធ បានខិតខំក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំរបាយការណ៍ឆ្លើយតបជាមួយប្រជាពលរដ្ឋឱ្យបានរួចរាល់ ព្រមទាំងរៀបចំប្រតិទិន ដើម្បីរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល សម្រាប់អាណត្តិទី៤ នាពេលខាងមុខឱ្យបានល្អប្រសើរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម តាំង ម៉េងលានអភិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ សម្រាប់ខេត្តកណ្ដាល និងរៀបចំពិធីប្រណាំងទូក នាថ្ងៃទី១៧-១៨ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ហើយគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ បានយកចិត្តទុកដាក់អនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល។





Previous Post Next Post
Breaking News