គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល​ បានដឹកនាំបញ្ជាស្វែងរកសពយុវជនម្នាក់ដោយផ្ទាល់នៅនឹងកន្លែងកេីតហេតុ​ ដែលលង់ទឹកក្នុងទន្លេបាសាក់


ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល​ ក្រោយពីទទួលដំណឹង ថាមានករណីយុវជនលង់ទឹក​​ ឯកឧត្ដមបានអញ្ជើញ​ចុះពិនិត្យ​ និងដឹកនាំបញ្ជាស្វែងរកផ្ទាល់នៅនឹងកន្លែងកេីតហេតុ​ ដោយបានការអញ្ជើញចូលរួម ពីសំណាក់ កងកម្លាំងទាំងបី បញ្ញាធរពាក់ព័ន្ធ បានចូលរួមស្វែងរកយុវជនដែលបានលិចទូកកាលពីម៉ោង ៤សៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅឃុំកោះខែល ស្រុកស្អាង ខេត្ដកណ្ដាល ។ 


សូមបញ្ជាក់ដែរថា នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានករណីយុវជនហាត់សមទូកនៅទន្លេបាសាក់ ក្នុងឃុំកោះខែល ស្រុកស្អាង ក្រោយពេលហាត់សមបានបន្តិចទូកក៏បានលិចនៅក្នុងទន្លេ មកដល់ពេលនេះបាត់ខ្លួនយុវជន១រូប ឈ្មោះ ជូរី ឌីតា ភេទប្រុស អាយុ ១៨ឆ្នាំ  មានមុខរបរជាសិស្ស នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មកដល់ម៉ោងនេះមិនទាន់បានរកឃើញនៅឡើយទេ។









Previous Post Next Post
Breaking News