គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងខេត្តកណ្ដាល


ខេត្តកណ្ដាល៖ ក្រុមការងារថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអង្គការ WaterAid និងអង្គការដៃគូផ្សេងទៀត នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ បានចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងខេត្តកណ្ដាល បន្ទាប់ពីមានការស្នើសុំពីរដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ(PWG)ខេត្ត និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។


ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធាន(PWG)ខេត្ត បានឱ្យដឹងថា៖ ការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តកណ្តាល មានការកើនឡើងជាលំដាប់ អាស្រ័យដោយស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ដូច្នេះទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុងឡើយ។ ជាក់ស្តែង បន្ទាប់ពីខេត្តកណ្តាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ប្រកបដោយមោទកភាព និងកិត្តិយស ដែលបានប្រាព្ធកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា៖ ដ្បិតថាខេត្តកណ្តាល ទទួលបានជ័យលាភីជាខេត្ត ODF ក៏ពិតមែន ប៉ុន្តែនោះមិនទាន់គ្រប់គ្រាន់ ស្កប់ស្កល់នៅឡើយទេ ជាពិសេសថ្នាក់ដឹកនាំខេត្ត ដែលមាន ឯកឧត្ត គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលបានដឹកនាំផ្ទាល់ និងជំរុញលើកទឹកចិត្តធ្វើឱ្យបានលើសពី ODF។ ជាពិសេសកាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តកណ្ដាលបានប្រកាសផ្ទៃក្នុងជាខេត្តបញ្ចប់  ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) និងបានស្នើសុំក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសុំចាត់បញ្ជូន ក្រុមផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)ថ្នាក់ជាតិមកផ្ទៀងផ្ទាត់ ODF+ នៅខេត្តកណ្តាល។

ឯកឧត្តមអភិបាលរងខេត្ត មានជំនឿជឿជាក់ថា ខេត្តកណ្ដាលនឹងទទួលបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅថ្នាក់ជាតិ បន្ទាប់ពីក្រុមការងារថ្នាក់ជាតិ ចុះធ្វើការផ្ទៀងផ្ទាត់រួច។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយមន្ទីរ/អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការដៃគូ និងអ្នកពាក់ព័ន្ធ បានធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយដល់អង្គភាព/ស្ថាប័ន កន្លែងផ្តល់សេវាសាធារណៈ និងសហគមន៍ មូលដ្ឋាន អំពីគោលដៅសម្រេចឱ្យបាន ODF+ខេត្តកណ្តាល។

លោកស្រីប្រធានមន្ទីរ បន្តថា៖ យោងលើទិន្នន័យរបស់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបង្ហាញឱ្យឃើញថា ខ្នងផ្ទះសរុប ឆ្នាំ២០២៣ មានចំនួន ២៧០,៣០០ខ្នងផ្ទះ រីឯខ្នងផ្ទះជាក់ស្តែង មានចំនួន ២៦៨,០៩២ខ្នងផ្ទះ ចំពោះខ្នងផ្ទះបានប្រើប្រាស់បង្គន់កែលម្អសរុប ២៦៨,០៩២ ខ្នងផ្ទះ ស្មើ ១០០% ដែលក្នុងនោះ÷
• ខ្នងផ្ទះប្រើបង្គន់កែលម្អផ្ទាល់ខ្លួន មានចំនួន ២៦៤,៥៥៨ ស្មើនឹង៩៨.៧%។
• ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣,៥៣៤ ស្មើនឹង១. ៣%។
• ចំនួន ក្រុង/ស្រុក ODF+ មានចំនួន ១៣ក្រុង/ស្រុ ស្មើនឹង១០០%។
• ចំនួន ឃុំ/សង្កាត់ ODF+ មានចំនួន ១២៧ឃុំ/សង្កាត់ ស្មើនឹង ១០០%។
• ចំនួន ភូមិ ODF+ មានចំនួន ១,០១០ភូមិ ស្មើនឹង១០០%។






Previous Post Next Post
Breaking News