គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អគ្គិភ័យឆាបឆេះផ្ទះស្តុកជ័រ និងគ្រឿងបន្លាស់កង្ហារ នៅពិភពថ្មីចំការដូង៣ ក្នុងខណ្ឌដង្កា


ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋហ៊ុយផ្សែងខ្មួរខ្មាញញ់បង្កឲ្យមានការភ្ញាក់ហើយយ៉ាងខ្លាំងដល់ពលរដ្ឋអ្នកជិតខាងនិងរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់ការពាររាលដាលកាន់តែខ្លាំង។


ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង១០:៥០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតចំណុចបុរីពិភពថ្មីចំការដូង គម្រោងទី៣ ផ្ទះលេខ៦២ ផ្លូវលេខ៤ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ អៅ ហាំងលាប ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ អាជីវករមានទីលំនៅទីតាំងកេីតហេតុខាងលេី។ អគ្គិភ័យបានឆាបឆេះប្រភេទសំណង់: ផ្ទះល្វែង ទំហំ១៦x២០ម បណបណ្ដាលអោយរោលខូចខាតផ្ទះសម្ភារៈគ្រឿងជ័រ និងគ្រឿងបន្លាស់កង្ហារមួយចំនួនធំតែមិនបណ្ដាលឱ្យមានអ្នករងរបួសក្នុងហេតុការនេះទេ។


ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះដែរប្រេីប្រាស់រថយន្ត: ០៥គ្រឿង ៖

រថយន្ត.ការិយាល័យ ០៣គ្រឿង ស្មេី ១២ម៉ែត្រគូប។ រថយន្តជំនួយ: ស្រាបៀកម្ពុជាចំនួន ០១គ្រឿង ស្មេី ៦ម៉ែត្រគូប។ រថយន្តជំនួយ: បុរីពីភពថ្មី ចំនួន០១គ្រឿង ស្មេី៦ម៉ែត្រគូប ។ 


អគ្គិភ័យពន្លត់ចប់ : នៅម៉ោង១២:៤០នាទី ថ្ងៃខែឆ្នាំដដែល ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕





Previous Post Next Post
Breaking News