គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ


ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ ស្ដីពីការព្រួយបារម្ភទឹកហូរដាច់ផ្លូវក្នុងស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកៀនស្វាយ បានចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ ស្ថិតនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។


លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានឱ្យដឹងថា៖ ផ្លូវនេះរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គហូរច្រោះមានប្រវែងប្រមាណ ៥០ម៉ែត្រ ប៉ុន្តែបច្ចុប្បន្នពុំទាន់មានផលប៉ះពាល់ដល់ដំណាំ សត្វចិញ្ចឹម និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋនោះទេ។ ផ្លូវនេះផ្ដល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដឹកកសិផលទៅលក់នៅទីផ្សារ និងបម្រើឱ្យប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ សម្រាប់ធ្វើដំណើរឆ្លងកាត់ ហើយបន្ទាប់ពីមានការខូចខាតដោយទឹកហូរកាត់ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់ទីនោះបានទេ តែដោយមានការសម្របសម្រួលពីថ្នាក់ស្រុក បានស្នើសុំឱ្យប្រជាពលរដ្ឋធ្វើដំណើរបណ្ដោះអាសន្ននៅផ្លូវឯកជនមួយកន្លែង ក្នុងរដូវវស្សានេះ។

មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានស្នើដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល នៅពេលទឹកស្រកអស់ ស្នើចុះសិក្សាផ្លូវនេះដើម្បីធ្វើស្ពាន និងសាងសង់ជាផ្លូវបេតុងសម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋ ពិសេសបញ្ចៀសនូវការជនលិចនៅឆ្នាំក្រោយៗបន្តទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុក សូមមានការយកចិត្តទុកដាក់ខ្ពស់ និងតាមដានជាប់ជាប្រចាំ នូវសភាពការណ៍ទឹកជំនន់ក្នុងមូលដ្ឋានរបស់ខ្លួន  ត្រូវធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនោះឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់នាររដូវទឹកជំនន់នេះ ពិសេសក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬចុះលេងទឹកឡើយ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងដែលនឹកស្មានមិនដល់។





Previous Post Next Post
Breaking News