គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

«ព្យុះយ៉ាកជី៥ម៉ោង»វាយប្រហារខេត្តក្វាងនិញរងការខូចខាតយ៉ាងខ្លាំង


វៀតណាម៖ ខេត្តក្វាងនិញ ដែលជាខេត្តសេដ្ឋកិច្ចពិសេសកំពូលមួយរបស់វៀតណាម បានរងការខូចខាតជាខ្លាំង បន្ទាបពីព្យុះយ៉ាកជី វាយប្រហារត្រឹមតែ ៥ម៉ោង ដើមឈើជាច្រើននៅសង្ខាងផ្លូវបានបាក់ ដើមឈើបុរាណ ជាច្រើនដែលមានអាយុកាលរាប់រយឆ្នាំក៏ត្រូវបានបាក់រលំពាស់ពេញផ្លូវទីក្រុង ខណៈ ផ្ទះរាប់ពាន់ខ្នងត្រូវខ្យល់បក់រលំ ផ្ទាំងប៉ាណូធ្លាក់លើដងផ្លូវ បង្កឱ្យស្ទះចរាចរណ៍នៅទូទាំងខេត្ត។ 


ប្រជាពលរដ្ឋវៀតណាមដែលរស់នៅតំបន់នោះអស់ប្រមាណ៧០ឆ្នាំ បានប្រាប់សារព័ត៌មានវៀតណាម VNEconomy ថា ពួកគេមិននឹកស្មានថា ទីក្រុងដ៏ស្រស់ស្អាតនៅក្បែរច្រាំងសមុទ្រនេះ អាចជួបប្រទះការបំផ្លិចបំផ្លាញដ៏អាក្រក់បែបនេះនោះទេ ព្យុះនេះ គឺជាព្យុះកំណាចដែលមិនធ្លាប់កើតមានពីមុនមកលើខេត្តដែលពួកគេកំពុងរស់នៅឡើយ។


របាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និង បង្ការគ្រោះធម្មជាតិវៀតណាម បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃសៅរ៍កន្លងទៅ ព្យុះយ៉ាកជី


បានសម្លាប់មនុស្ស ១៤ នាក់ និង ៧៨ នាក់រងរបួស ក្នុងនោះ ៥៨ នាក់នៅខេត្ត ក្វាងនិញ  និង ២០ នាក់នៅ ហៃផុង ។ គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ អាកាសធាតុនៅខេត្ត ក្វាងនិញ បានធូរស្រាលឡើងវិញ ប៉ុន្តែតំបន់ជាច្រើនផ្សេងទៀតនៅតែមិនមានអគ្គិសនីប្រើប្រាស់៕ Via : VNEconomy








Previous Post Next Post
Breaking News