គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អបអរសាទរមហោស្រពសិល្បៈមហាជនចម្រុះខេត្តកណ្តាល លើកទី៦ ឆ្នាំ២០២៤


ខេត្តកណ្ដាល៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល  បានប្រារព្ធពិធីអបអរសាទរមហោស្រពសិល្បៈមហាជនចម្រុះខេត្តកណ្តាល លើកទី៦ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ដោយជ្រើសរើសយក ជំនាញចម្រៀងប្រពៃណី និងចម្រៀងបាសាក់ ឡើងមកបង្ហាញសមត្ថភាពសិល្បៈ ទៅតាមជំនាញរៀងៗខ្លួន ក្រោមអធិបតីភាពឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល។


មានប្រសាសន៍ក្នុងពិធីបិទមមហោស្រពសិល្បៈមហាជនចម្រុះខេត្តកណ្តាល លើកទី៦ ឆ្នាំ២០២៤ ឯកឧត្តម នុត ពុធដារ៉ា បានលើកឡើងថា៖ ការប្រារព្ធមហោស្រពនាពេលនេះ ជាការជំរុញផ្សព្វផ្សាយមរតកសិល្បៈ ការបញ្ជ្រាបចំណេះដឹង ជំនាញបច្ចេកទេស និងទេពកោសល្យសិល្បៈ ក៏ដូចជាការក្រើនរំលឹក បំផុសស្មារតី ស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ដែលជាទំពាំង ស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សា ការពារឱ្យស្ថិតស្ថេរគង់វង្ស នូវកេរដំណែលសិល្បៈវប្បធម៌ជាតិ រក្សាបាន នូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ ។

ឯកឧត្តមអភិបាលរងខេត្តបន្តថា៖ សិល្បៈ គឺជាទេពកោសល្យសម្បូរបែប ដែលមិនមានអ្នកណាចេះតែធ្វើបានដោយ មិនបានហាត់រៀននោះទេ ឯការហាត់រៀនទៀតសោធន៍ ក៏មិនប្រាកដថាសុទ្ធតែល្អទាំងអស់នោះដែរ បើគ្មានការតស៊ូ ព្យាយាមខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់នោះទេ។ ហើយឯកឧត្តមអភិបាលរងខេត្ត សង្ឃឹមថា សិល្បករ សិល្បការិនីទាំងអស់ នៅតែបន្តពង្រឹងជំនាញ សមត្ថភាព និង ទេពកោសល្យរបស់ខ្លួនបន្ថែមទៀត ព្រមទាំងផ្ទេរនូវចំណេះជំនាញ ទាំងនេះទៅអ្នកបន្តវេន ក្នុងគោលដៅប្រែក្លាយសិល្បៈមហាជន ឱ្យទៅជាសិល្បៈអភិវឌ្ឍន៍ពិតប្រាកដ ។

ឯកឧត្តមអភិបាលរងខេត្ត បន្ថែមថា៖ ការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស យុវជនដែលជាអ្នកបន្តវេន ត្រូវបង្កើនការយល់ដឹងកាន់តែច្បាស់ពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងបង្កើតកាលានុវត្តភាព តាមរយៈការបង្កើនសេវា និងផលិតផល វប្បធម៌សម្រាប់ជាគោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ លើកកម្ពស់មនសិការ និងស្មារតីចូលរួមក្នុងការផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិឱ្យបានស្ថិតស្ថេរគង់វង្ស។ ត្រូវមានការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ប្រកបដោយនិរន្តរភាពដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា និងពណ៌សម្បុរ ។

លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាលបានឱ្យដឹងថា៖ មហោស្រពសិល្បៈមហាជន ខេត្តកណ្តាល លើកទី៦ ឆ្នាំ២០២៤ គឺមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានជូនដំណឹង ផ្សព្វផ្សាយ និងទទួលបាន សិល្បករ សិល្បការិនី ផ្នែកចម្រៀងប្រពៃណី និងចម្រៀងបាសាក់ ចូលរួមដាក់ពាក្យ មកពីតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកណ្តាល មានចំនួន ១៨នាក់ ។ ការប្រារព្ធពិធីមហោស្រពឡើងនៅពេលនេះក្នុងគោលបំណងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ការចែករំលែកចំណេះ និងជំនាញសិល្បៈ ដើម្បីវាយតម្លៃចំណុចវិជ្ជមាន និងកែលម្អចំណុចអវិជ្ជមាន របស់សិល្បករ សិល្បការិនី អំពីទម្រង់ និងក្បាច់ខ្នាតសិល្បៈខ្មែរ និងការរក្សាបាននូវសីលធម៌ ប្រពៃណីដ៏ខ្ពង់ខ្ពស់ថ្លៃថ្នូររបស់ជាតិ ជៀសវាង ការជ្រៀតចូលនៃវប្បធម៌បរទេស ជះឥទ្ធិពលដល់វប្បធម៌ជាតិ និងការថែរក្សាការពារសិក្សាស្រាវជ្រាវផ្សព្វផ្សាយសម្របសម្រួលរាល់សកម្មភាព បេតិកភណ្ឌវប្បធម៌រូបី និងអរូបី មានជាអាទិ៍សារមន្ទីរ ស្ថាបត្យកម្ម ស្ថានីយបុរាណវិទ្យា រមណីយដ្ឋាន គំនូរ វិចិត្រកម្ម ចម្លាក់ តន្ត្រី របាំ ល្ខោន អាយ៉ៃ ចាប៉ីដងវែង អក្សរសិល្ប៍ ភាពយន្ត វីដេអូ គ្រប់សកម្មភាពទស្សនីយភាពប្រជាប្រិយ៍ផ្សេងៗទៀត ដែលនាំដល់ការបណ្តុះស្មារតីនិងបញ្ញា។









Previous Post Next Post
Breaking News