គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនដល់ក្រុមគ្រួសារក្មេងប្រុសដែលលង់ទឹកស្លាប់ ស្ថិតនៅ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងប្រតិភូសាខា និងសហការី បានចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សាខាកាកបាទក្រហមខេត្ត ផ្ដល់ជូនដល់គ្រួសារក្មេងប្រុសដែលលង់ទឹកស្លាប់ ស្ថិតនៅ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។


ក្នុងឱកាសដល់មហាក្រៀមក្រំនោះដែរ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងក្តីអាណិតអាសូរជាទីបំផុត ជាមួយនឹងក្រុមគ្រួសារក្មេងប្រុសដែលលង់ទឹកស្លាប់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង៩ព្រឹក។

លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។

ទន្ទឹមនឹងនោះលោកនាយកសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសឪពុកម្ដាយត្រូវប្រុងប្រយ័ត្នដល់ក្មេងតូចៗ មិនត្រូវមានការធ្វេសប្រហែស បណ្ដែតបណ្ដោយឲ្យពួកគាត់នៅក្បែរទឹក និងលេងទឹកឡើយ ដែលអាចបង្កជាគ្រោះថ្នាក់ដោយប្រការណាមួយ។

អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តរួមមាន ៖ អង្ករចំនួន៥០ គីឡូ  មី២កេស  ទឹកសុទ្ធ២កេស ភេសជ្ជៈចំនួន២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ៦យួរ និងថវិកា៤០ម៉ឺនរៀល ក្នុងនោះដែរអំណោយរបស់អនុសាខាក្រុងតាខ្មៅបានផ្ដល់ជូន៖ អង្ករចំនួន៥០ គីឡូ ទឹកត្រី ១យួរ និងថវិកា២០ម៉ឺនរៀល ព្រមទាំងថវិការបស់លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្សសាលាបឋមសិក្សាក្របៅ ចំនួន៧៥២៥០០រៀល សាលាបឋមសិក្សា ហ៊ុន សែន ខ្ពបវែង ចំនួន១០០០០០រៀល និងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រែកសំរោង ចំនួន៦៩៧៥០០រៀល



Previous Post Next Post
Breaking News