គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ស្លាប់៤នាក់ និងរបួសធ្ងន់ម្នាក់ ករណីក្រឡាប់រថយន្ត នៅស្រុកត្រាំកក់ ខេត្តតាកែវ


ខេត្តតាកែវ ÷ យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៨យប់ ថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣២​ ចន្លោះគីឡូម៉ែត្រលេខ៣-៤​ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម​ ស្រុកត្រាំកក់ ខេត្តតាកែវ។


     ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្តក្រឡាប់ខ្លួនឯង។ បើតាមសមត្ថកិច្ច មានរថយន្ត ១គ្រឿងម៉ាក TOYOTA  PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បើកបរដោយឈ្មោះ នុត​ នាក់ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (ស្លាប់នៅកន្លែងកេីតហេតុ) ដោយមានអ្នករួមដំណើរជាមួយចំនួន០៤​, ទី១៖ ឈ្មោះ​ ស៊ន​ សៀងលី​ ភេទស្រី​ អាយុ០៨ឆ្នាំ​ មុខរបរសិស្ស​ (ស្លាប់នៅកន្លែងកេីតហេតុ)​ រស់នៅភូមិប្រវង់​ ឃុំតាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ទី០២​៖ ឈ្មោះ​ គង់​ ថៃ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ មុខរបរកសិករ​ (ស្លាប់នៅកន្លែងកេីតហេតុ)​ រស់នៅភូមិប្រវង់​ ឃុំតាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​, ទី៣៖ ឈ្មោះ​ ប្រាក់​ វីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ (ស្លាប់នៅមន្ទីរពេទ្យ) រស់នៅភូមិកន្ទោកជេីង សង្កាត់កន្ទោកខណ្ឌកំបូល​ រាជធានីភ្នំពេញ​ និងទី០៤៖ ឈ្មោះ​ ស៊ន​ លីមីង​ ភេទប្រុស​ អាយុ០៤ឆ្នាំ​ (រងរបួសធ្ងន់)​ រស់នៅភូមិប្រវង់​ ឃុំតាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​។


     រថយន្តបានបេីកបរមកពីទិសខាងលិចទៅកេីត​ លុះមកដល់ចំណុចខាងលេីបានរ៉េចង្កូតធ្លាក់ផ្លូវទៅបុកជាមួយក្បាលលូក្រឡាប់ចូលទឹកប្រឡាយពីខាងជេីងផ្លូវ។


    បើតាមសមត្ថកិច្ច មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពែណី​។ រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។




Previous Post Next Post
Breaking News