គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សិក្ខាសាលាស្តីពី “ការស្វែងយល់អំពី ព្រះពុទ្ធសាសនា និងការប្រឆាំងអំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថល"


ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី “ការស្វែងយល់អំពី ព្រះពុទ្ធសាសនា និងការប្រឆាំងអំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថល" ជូនដល់សិស្ស និស្សិត នៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្នុងបរិវេណវត្តព្រះឥន្ទ សាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។


ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម គួច ចំរើន បានបញ្ចាក់ថា សិក្ខាសាលានេះ  គឺពិតជាមានសារៈសំខាន់ និងប្រកបដោយអត្ថន័យ ដោយវិស័យពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំកាយ វាចារ ចិត្ត របស់ មនុស្សឱ្យប្រព្រឹត្តិទៅដោយសេចក្តីល្អ រួមគ្នាប្រឆាំងទប់ទល់អំពើអាក្រក់ដែលកើតមាននៅក្នុងសង្គម។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ថ្វីត្បិតតែការធ្វើបរិវិត្តកម្មឌីជីថល គឺជាការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសង្គមក៏ពិតមែន ប៉ុន្តែក៏ផ្តល់ ឱកាសឱ្យឧក្រិដ្ឋជន និងជនសង្គមងងឹត ប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តអំពើល្មើសច្បាប់ នានាជាច្រើន ក្នុងនោះក៏មានអំពើជួញដូរមនុស្សយ៉ាងច្រើនផងដែរ ដែលមានការវិវត្តន៍ ទម្រង់យ៉ាងស្មុគ្រស្មាញ ទាំងក្នុងតំបន់ និងលើពិភពលោក។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា តាមរយ:សិក្ខាសាលានេះ មិនត្រឹមតែជាឱកាសក្រើនរំលឹក ដល់សិស្សានុសិស្ស និស្សិត ជាពិសេសយុវជនឱ្យយល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើង ដោយអំពើជួញដូរមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណេះដឹង និងសម្តែងឆន្ទៈបំផុស នូវចលនាចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឱ្យកាន់តែសកម្ម មានវិសាលភាព កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពទ្វេឡើងទៀតផង ដោយក្នុងនោះ សិក្ខាកាមនឹងបាន សិក្សាស្វែងយល់អំពី បទល្មើសជួញដូរមនុស្ស ដែលកើតមានក្នុងបច្ចុប្បន្ន ស្របពេលដែលវិទ្យាសាស្ត្របច្ចេកវិទ្យា ឌីជីថល បាននិងកំពុងរីកចម្រើនខ្ពស់ ដែលអូសទាញ ឬរុញច្រានមនុស្ស ជាពិសេសយុវវ័យឱ្យ ធ្លាក់ចូលក្នុងអន្ទាក់នៃជនល្មើសដោយមិនដឹងខ្លួន។

នាឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង បានធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់សិក្ខាកាមទាំងអស់ ដោយបានលើកឡើងអំពីចំណុចសំខាន់ៗ នៃបទល្មើសជួញដូរមនុស្ស ទម្រង់នៃការកេងប្រវ័ញ្ចក្នុងអំពើជួញដូរមនុស្ស ក្នុងសម័យកាលបរិវត្តន៍កម្មឌីជីថល ដើម្បីផ្ដល់ជាមេរៀន បទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាម បានយល់ដឹង និងចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ ដើម្បីអាចការពារខ្លួនកុំឱ្យធ្លាក់ក្នុងការជួយដូរមនុស្ស ពីព្រោះមនុស្សទាំងអស់អាចធ្លាក់ក្នុងាការជួញដូរបានទាំងអស់ ឱ្យតែគេគិតថាអាចកេងប្រវាញ់បាន មិនថាជាបុរស ស្ត្រី កុមារ ទារក មនុស្សចាស់ សូម្បីតែជនពិការ ហើយការជួញដូរទាំងនោះអាចជា ការជួញដូរផ្លូវភេទ កម្លាំងពលកម្ម សរីរាង្គ រូបភាព និងអំពើអាសអាភាស ការជួយដូរទារកតាមរយ:ការពពោះជំនួសជាដើម។ 

លោកជំទាវក៏បានផ្តល់ជាអនុសាសន៍ថា បច្ចុប្បន្នជនល្មើសបាននឹងកំពុងរិះរកគ្រប់មធ្យោបាយ ក្នុងការលួងលោម បោកបញ្ឆោតយើងឱ្យធ្លាក់ក្នុងអន្ទាក់ ដូច្នេះយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែបើយើងបានយល់ដឹងតាមរយៈសិក្ខាសាលានេះ មិនមានការលោភលន់ នោះជនល្មើសក៏មិនអាចបោកបញ្ឆោតយើងបានឡើយ  ក៏ប៉ុន្តែបើយើងបណ្ដែតបណ្ដោយខ្លួន មិនមានការប្រុងប្រយ័ត្ន ជឿតាមការលួងលោមរបស់ជនល្មើស នោះយើងពិតជាអាចធ្លាក់ចូលក្នុងការជួញដូរមនុស្ស អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ បើធ្លាក់ក្នុងការជួញដូរហើយគឺពិបាកស្ដារឡើងវិញណាស់ទាំងកាយសម្បទា សុខភាព និងស្មារតីសតិបញ្ញា។





Previous Post Next Post
Breaking News