គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារ និងប្រជាពលរដ្ឋទីទាល់ក្រ១គ្រួសារ នៅស្រុកពញាឮ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារ ស្ថិតឃុំកោះចិន និងប្រជាពលរដ្ឋទីទាល់ក្រ១គ្រួសារទៀតដែលកូនកើតមកពោះវៀននៅខាងក្រៅខ្លួន ស្ថិតនៅឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្ដាល ។


មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ទៀង សុគន្ធ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរក្រៃលែង។

លោកនាយកបានបន្តទៀរថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្ដេចតែងបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយសម្តេចក៏បានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទៅ ដោយចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះមហន្តរាយផ្សេងៗនៅតាមសហគមន៍ គ្មានការប្រកាន់នូវពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះលោកនាយកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមថែរក្សាសុខភាពឱ្យបានល្អ និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ៖ ការហូបស្អាត ការផឹកស្អាតនិងការរស់នៅស្អាតជានិច្ច ពិសេសមេត្តាប្រុងប្រយ័ត្នបំផុត និងមានវិធានការការពារចំពោះកុមារតូចៗ កុំឱ្យមូលខ្លាខាំដែលបណ្តាលឱ្យមានកើតនូវជំងឺគ្រុនឈាម និងបង្កឱ្យមានករណីគ្រោះថ្នាក់ធ្លាក់ខ្លួនឈឺ ឬអាចប៉ះពាល់ដល់ការបាត់បង់អាយុជីវិតកុមារជាដើម។

អំណោយដែលសាខាកាកបាទក្រហមខេត្តប្រគល់ជូនរួមមាន៖ ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះទទួលបាន៖ អង្ករ ៥០គីឡូ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវយួរ ទឹកសុទ្ធ១កេះ ឃីត១កញ្ចប់ សម្ភារៈផ្ទះបាយមួយឈុត និងថវិកា៥០ម៉ឺនរៀល និងប្រជាពលរដ្ឋទីទាល់ក្រ១គ្រួសារទៀតដែលកូនកើតមកពោះវៀននៅខាងក្រៅខ្លួនទទួលបាន៖ អង្ករ ៥០គីឡូ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវយួរ ទឹកសុទ្ធ១កេះ និងថវិកា ៤០ម៉ឺនរៀល។ក្នុងឱកាសនោះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ១គ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះមុងចងកំពុងដេកបណ្ដាលឱ្យរងរបួសដល់សមាជិកគ្រួសារនៅថវិកាចំនួន ៤០ ម៉ឺនរៀលផងដែរ។




Previous Post Next Post
Breaking News