គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

វគ្គបណ្តុះបណ្តាលស្តីពីការលើក កម្ពស់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំកសាងផែនការអភិធឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិការបស់រដ្ឋបាលឃុំ សង្កាត់

 


ខេត្តកណ្តាល៖ព្រឹកថ្ងៃទតី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងថវិកា របស់រដ្ឋបាលឃុំ សង្កាត់ ជូនដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ នៅតាមក្រុង-ស្រុក មន្ត្រីបង្គោលផែនការ នៅតាមក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ដែលមកពីស្រុកកណ្តាលស្ទឹង ស្រុកកៀនស្វាយ ស្រុកកោះធំ ស្រុកលើកដែក ស្រុកស្អាង ក្រុងតាខ្មៅ និងក្រុងសំពៅពូន ។ 


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖វគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំកសាង ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងថវិកា របស់រដ្ឋបាលឃុំ សង្កាត់ នាពេលនេះ គឺយោង លើលិខិតលេខ ១៧១ ល.ស/អ.រ.ប ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ហើយវគ្គបណ្តុះ បណ្តាលនាពេលនេះពិតជាមានសារៈសំខាន់ដែលបានធ្វើការបណ្តុះបណ្តាលដល់គ្រូឧទ្ទេស នៅតាមរាជធានីខេត្តទាំង២៥ ហើយចំណេះដឹង ដែលទទួលបានទាំងនោះ គឺត្រូវធ្វើការបណ្តុះ បណ្តាលបន្តជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ហើយថ្នាក់ក្រោម ជាតិទាំងនោះ គឺមានវត្តមានរបស់លោក លោកស្រី ដែលជាសិក្ខាកាមនៅទីនេះស្រាប់ គឺខ្លះជាអ្នកជួយគាំទ្រ និងខ្លះទៀតជាអ្នកអនុវត្តផ្ទាល់ ជាក់ស្តែងប្រធានបទនៃវគ្គរបស់យើងនេះ គឺថ្នាក់ក្រុងស្រុកជាអ្នកជួយសម្របសម្រួលគាំទ្រ រីឯនៅថ្នាក់ឃុំសង្កាត់វិញ គឺជាតួអង្គអ្នកអនុវត្តផ្ទាល់តែម្តង។ ដូច្នេះហើយ ទើបវគ្គបណ្តុះបណ្តាលរបស់យើងនាពេលនេះ ឃើញមានគ្រប់សមាសភាពដែលត្រូវមកចូលរួមក្នុងវគ្គនេះ។ 


ឯកឧត្តមបន្តថា៖ជាការពិតណាស់ការអភិវឌ្ឍនៅមូលដ្ឋាន គឺសំខាន់បំផុតទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺក្រុមយុវជនរបស់យើងនេះតែម្តង។ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្ត និងដាក់គោលដៅយ៉ាងច្បាស់ ដើម្បីឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បេសកកម្មនេះ បាននឹងកំពុងអនុវត្តតាមរយៈផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងការធ្វើឱ្យមានភាពជាទំនើបកម្ម និងស៊ីជម្រៅ នូវប្រព័ន្ធអភិបាលកិច្ច តាមរយៈកំណែទម្រង់លើកម្មវិធីជាតិ និងនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ។ 


ឯកឧត្តមបានបន្ថែមថា៖យុវជនជាទំពាំងស្នងឫស្សី ដូច្នេះការចូលរួមរបស់យុវជន ពិតជាមានសារៈ សំខាន់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការចូលរួមក្នុងដំណើរការរៀបចំផែនការ និងថវិកាឃុំ សង្កាត់ ដូច្នេះក្រុមប្រឹក្សាឃុំ សង្កាត់ គួរតែយកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យយុវជនបានចូលរួមជាមួយសកម្មភាពចាំបាច់នានារបស់រដ្ឋបាលឃុំ សង្កាត់ ហើយវគ្គបណ្តុះបណ្តាលមួយនេះ ជាជំនួយ ស្មារតីដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីស្វែងយល់បន្ថែម អំពីសារៈ សំខាន់នៃការចូលរួមរបស់យុវជន ហើយត្រូវបានឆ្លើយតបទៅនឹងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ផងដែរ ។ 


ឯកឧត្តមក៏បានផ្តាំផ្ញើនូវចំណុចមួយចំនួន ក្នុងនោះការចូលរួមរបស់យុវជន នៅក្នុងវគ្គបណ្តុះបណ្តាលរបស់យើងនាពេលនេះ គឺសំដៅលើការចូលរួមជាបុគ្គល ឬជាក្រុម ដោយផ្ទាល់ ឬដោយប្រយោល ដើម្បីបញ្ចេញ យោបល់ផ្ទាល់របស់ខ្លួន អំពីការសំណូមពរ ការឆ្លើយតប និងការសម្រេចចិត្តពាក់ព័ន្ធនឹងកិច្ចការនានានៃដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ព្រមទាំងការអនុម័តគម្រោងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។ ការផ្តល់សេវា និងនីតិវិធីការអនុវត្តកិច្ចការងារមួយចំនួន គឺទាមទាឱ្យមានតម្លាភាព ក្នុងន័យនេះសំដៅលើការបើកចំហ ពីព័ត៌មាន ឱ្យបានទូលំ ទូលាយ ដល់យុវជនតាមរយៈការ ផ្សព្វផ្សាយជាសាធារណៈ ការ សម្រេចចិត្ត និងការអនុវត្តនានាក្នុងដំណើរការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ កម្មវីធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ថវិកាឃុំ សង្កាត់ និងព័ត៌មានទាំងនេះ មានលក្ខណៈងាយយល់ និងគ្រប់ជ្រុងជ្រោយ។ 


សូមជម្រាបជូនថា៖ចំពោះវគ្គបណ្តុះ បណ្តាលនេះ គឺត្រូវបានចែកចេញ ជាពីរប្រភេទ និងមានចំនួនបួនវគ្គ៖

ប្រភេទទី១៖ សម្រាប់អាជ្ញធរក្រុងស្រុក និងឃុំសង្កាត់ ដែលមានរយៈពេលសិក្សាចំនួន ២ថ្ងៃ និងមានចំនួន២វគ្គ ។

ប្រភេទទី២៖សម្រាប់តំណាងយុវជននៅថ្នាក់ឃុំសង្កាត់ ២នាក់ក្នុង១ឃុំសង្កាត់ ដែល សមាសភាពនោះមកពី សមាជិកនៃគណៈកម្មា ធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ ឃុំសង្កាត់១នាក់ និង១នាក់ទៀត មកពីសមាជិក ស.ស.យ.ក របស់ឃុំសង្កាត់។ សម្រាប់សិក្ខាកាមជាយុវជន គឺមានរយៈពេល១ថ្ងៃ និងមានចំនួន២វគ្គ៕









Previous Post Next Post
Breaking News