គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្រសួងធនធានទឹកកំពុងជួសជុលបឋមបន្ទាន់ការបាក់ច្រាំងដោយកន្លែងនៅតាមបណ្តោយស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់ព្រែកហូរ និងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល


ខេត្តកណ្ដាល៖ ដោយមានការយកចិត្តដាក់ និងបានចុះពិនិត្យផ្ទាល់ពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ និងបានឃើញនូវស្ថានភាពភាពផ្លូវតាមបណ្តោយស្ទឹងខាងលើនេះមានសភាពទឹកហូរច្រោះដីបាតផ្លូវ ដែលបណ្តាលអោយផ្លូវខូចដោយកន្លែងដែលនឹងនាំអោយមានគ្រោះដល់បងប្អូនប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរ   ឯកឧត្តមរដ្ឋមន្ត្រីបានចាត់អោយក្រុមការចុះមកដោះស្រាយផលប៉ះពាល់នេះភ្លាមៗ។


បើយោងតាមការបញ្ជាក់របស់លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ សំរាប់ការជួសជុលបឋមបន្ទាន់ការបាក់ច្រាំងដោយកន្លែងនៅតាមបណ្តោយស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់ព្រែកហូរ និងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាលនេះ គឺក្រុមការងារមន្ត្រីជំនាញបានចាប់ផ្តើមនៅថ្ងៃទ ២៦ ខែសីហា ឆ្នាំ២០២៤ គិតមកដល់ពេលនេះគឺបានអនុវត្តចំនួន ៣ថ្ងៃមកហើយ។ ដោយក្នុងរយ:ពេល៣ថ្ងៃនេះក្រុមការជំនាញបានដាក់អ៊ិចស្កាវ៉ាទ័រក្នុងការជួសជុលដោយបុកស្មាច់ទប់ជម្រាលជើងទេរដើម្បីរៀបបាវខ្សាច់តាមទីតាំងជាក់ស្តែងបានប្រវែងជាង១០០ម៉ែត្រហើយ ។ លោកប្រធានមន្ទីរធនធានទឹកបញ្ជាក់ដែរថា ការជួសជុលជុលនេះវាមិនជាការជួសជុលវែងនោះទេ និងបើថាអោយកំណត់ជាក់លាក់ថាវាខូចប្រវែងប៉ុន្មានក៏មិនទាន់អាចកំណត់បានដែរ ដោយវាទាក់ទងនឹងកត្តាពេលវេលា កត្តាអាកាសធាតុជាដើម។

សូមបញ្ជាក់ដែរថា បើតាមការអោយដឹងពីលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល សំរាប់ទីតាំងដែលមន្ទីររបស់បានសិក្សាកន្លងទៅមានចំនួន ១១ទីតាំងគោលដៅជួសជុល  ។








Previous Post Next Post
Breaking News