គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

វគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំ កសាង ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល


ខេត្តកណ្តាល៖ព្រឹកថ្ងៃទតី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងថវិកា របស់រដ្ឋបាលឃុំ សង្កាត់ ជូនដល់អាជ្ញាធរស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកអង្គស្នួល ស្រុកពញាឮ ក្រុងអរិយក្សត្រ និងការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ នៅតាមក្រុង-ស្រុក មន្ត្រីបង្គោលផែនការ នៅតាមក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ។ 


ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖វគ្គបណ្តុះ បណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងដំណើរ ការរៀបចំកសាង ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងថវិកា របស់រដ្ឋបាលឃុំ សង្កាត់ នាពេលនេះ ពិតជាមានសារៈសំខាន់ដែលបានធ្វើការបណ្តុះបណ្តាលដល់គ្រូឧទ្ទេស នៅតាមរាជធានីខេត្តទាំង២៥ ហើយចំណេះដឹង ដែលទទួលបានទាំងនោះ គឺត្រូវធ្វើការបណ្តុះ បណ្តាលបន្តជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ​   ហើយថ្នាក់ក្រោម ជាតិទាំងនោះ គឺមានវត្តមានរបស់លោក លោកស្រី ដែលជាសិក្ខាកាមនៅទីនេះស្រាប់ គឺខ្លះជាអ្នកជួយគាំទ្រ និងខ្លះទៀតជាអ្នកអនុវត្តផ្ទាល់ ។ ជាក់ស្តែងប្រធានបទនៃវគ្គរបស់យើងនេះ គឺថ្នាក់ក្រុងស្រុកជាអ្នកជួយសម្របសម្រួលគាំទ្រ រីឯនៅថ្នាក់ឃុំសង្កាត់វិញ គឺជាតួអង្គអ្នកអនុវត្តផ្ទាល់តែម្តង។ 


ឯកឧត្តមបន្តថា៖លោក លោកស្រី និងប្អូនៗទាំងអស់ ក៏ធ្លាប់បានដឹងខ្លះៗហើយថា ការដែលរៀនសូត្រ ពីបទពិសោធន៍បរទេស អាចឱ្យយើងទទួលបាននូវទស្សនៈទានថ្មីៗក៏ពិតមែន តែការរៀនសូត្រផ្ទាល់ពីគ្នាទៅវិញទៅមក មិនត្រឹមតែទទួលបាននូវទស្សនៈទានថ្មីៗប៉ុណ្ណោះទេ តែវាថែមទាំងអាចផ្តល់ឱ្យយើងនៅចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដែលត្រូវនឹងបរិបទស្របតាមស្ថានភាពសង្គមបច្ចុប្បន្នផងដែរ។ 


ឯកឧត្តមបន្តថា៖ក្នុងន័យនេះដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចបាននូវចក្ខុវិស័យ ដ៏វែងឆ្ងាយនេះ ជាពិសេសគឺក្រុមយុវជនរបស់យើងនេះតែម្តងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងការសម្រេចបាននូវសមិទ្ធផលថ្មីជាច្រើននៅក្នុងមូលដ្ឋាន។ 


ឯកឧត្តមបានបន្ថែមថា៖យុវជនជាទំពាំងស្នងឫស្សី ដូច្នេះការចូលរួមរបស់យុវជន ពិតជាមានសារៈ សំខាន់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការចូលរួមក្នុងដំណើរការរៀបចំផែនការ និងថវិកាឃុំ សង្កាត់ ដូច្នេះក្រុមប្រឹក្សាឃុំ សង្កាត់ គួរតែយកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យយុវជនបានចូលរួមជាមួយសកម្មភាពចាំបាច់នានារបស់រដ្ឋបាលឃុំ សង្កាត់ ហើយវគ្គបណ្តុះបណ្តាលមួយនេះ ជាជំនួយ ស្មារតីដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីស្វែងយល់បន្ថែម អំពីសារៈ សំខាន់នៃការចូលរួមរបស់យុវជន ហើយត្រូវបានឆ្លើយតបទៅនឹងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ផងដែរ ។ 


ឯកឧត្តមក៏បានផ្តាំផ្ញើនូវចំណុចមួយចំនួន ក្នុងនោះការចូលរួមរបស់យុវជន នៅក្នុងវគ្គបណ្តុះបណ្តាលរបស់យើងនាពេលនេះ គឺសំដៅលើការចូលរួមជាបុគ្គល ឬជាក្រុម ដោយផ្ទាល់ ឬដោយប្រយោល ដើម្បីបញ្ចេញ យោបល់ផ្ទាល់របស់ខ្លួន អំពីការសំណូមពរ ការឆ្លើយតប និងការសម្រេចចិត្តពាក់ព័ន្ធនឹងកិច្ចការនានានៃដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ព្រមទាំងការអនុម័តគម្រោងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។ ការផ្តល់សេវា និងនីតិវិធីការអនុវត្តកិច្ចការងារមួយចំនួន គឺទាមទាឱ្យមានតម្លាភាព ក្នុងន័យនេះសំដៅលើការបើកចំហ ពីព័ត៌មាន ឱ្យបានទូលំ ទូលាយ ដល់យុវជនតាមរយៈការ ផ្សព្វផ្សាយជាសាធារណៈ ការ សម្រេចចិត្ត និងការអនុវត្តនានាក្នុងដំណើរការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ កម្មវីធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ថវិកាឃុំ សង្កាត់ និងព័ត៌មានទាំងនេះ មានលក្ខណៈងាយយល់ និងគ្រប់ជ្រុងជ្រោយ។ 


សូមបញ្ជាក់ថា៖ចំពោះវគ្គបណ្តុះបណ្តាលលើប្រធានបទរបស់យើងនាពេលនេះ គឺត្រូវបានចែកចេញជាពីរ ប្រភេទ និងមានចំនួនបួនវគ្គ៖

ប្រភេទទី១៖ សម្រាប់អាជ្ញធរក្រុងស្រុក និងឃុំសង្កាត់ ដែលមានរយៈពេលសិក្សាចំនួន ២ថ្ងៃ និងមានចំនួន២វគ្គ ដូចនេះ ស្នើដល់សិក្ខាកាមរបស់យើង ត្រូវចូលរួមឱ្យបានពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាសិក្ខាកាមនៃវគ្គបណ្តុះ បណ្តាលនេះ និងមានជាសំនួរ នៅត្រង់ចំណុចណាមួយដែលគិតថាមិនទាន់យល់ច្បាស់។

ប្រភេទទី២៖សម្រាប់តំណាងយុវជននៅថ្នាក់ឃុំសង្កាត់ ២នាក់ក្នុង១ឃុំសង្កាត់ ដែលសមាសភាពនោះមកពី សមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ ឃុំសង្កាត់១នាក់ និង១នាក់ទៀត មកពីសមាជិក ស.ស.យ.ក របស់ឃុំសង្កាត់សម្រាប់សិក្ខាកាមជាយុវជន គឺមានរយៈពេល១ថ្ងៃ និងមានចំនួន២វគ្គ៕







https://youtu.be/Yk4RKMBQ9dY?si=XMWo-6icZ6gy0PX2

Previous Post Next Post
Breaking News