គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បានប្រារព្ធពិធីដាំកូនឈើ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពូន


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោក ប៊ុនទួន ស៊ីម៉ូណា សមាជិកគណៈកម្មាធិការសាខា តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ព្រមទាំងប្រតិភូសាខា និងអាជ្ញាធរក្រុងសំពៅពូន បានប្រារព្ធពិធីដាំកូនឈើ ចំនួន៥៦០ ដើម នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។


លោក ប៊ុនទួន ស៊ីម៉ូណា សមាជិកគណៈកម្មាធិការសាខាបានឱ្យដឹងថា៖ ពិធីដាំកូនឈើនៅថ្ងៃនេះ ជាការចូលរួមអបអរសាទរផងដែរ ចំពោះរុក្ខទិវាជាតិ ៩ កក្កដា ដែលយើងតែងតែបានប្រារព្ធរៀងរាល់ឆ្នាំកន្លងមក និងក្នុងន័យបណ្តុះគំនិតយុវជនខ្មែរឱ្យស្រឡាញ់ចូលចិត្តការដាំកូនឈើការថែទាំដើមឈើ ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលកំពុងកើតមានលើភពផែនដីរបស់យើង ដែលក្នុងពេលបច្ចុប្បនជាពិសេសវាអាចកាត់ បន្ថយឥទ្ធិពលខ្យល់កន្ត្រាក់ ដែលតែងតែបង្កគ្រោះមហន្តរាយ ផ្តល់ផលប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និងចូលរួមថែរក្សាការពារបរិស្ថានទាំងនៅក្នុងសាលារៀន ទីសាធារណៈ និងសហគមន៍ ធ្វើយ៉ាងណាឱ្យសាលារៀននីមួយៗក្លាយជាសាលារៀនបៃតង ដែលសម្បូរទៅដោយដើមឈើពណ៌បៃតង ផ្តល់ម្លប់ ផ្តល់ភាពត្រជាក់ បរិស្ថានរៀនសូត្របានល្អ ផ្តល់នូវផាសុខភាពជូនដល់លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស និងប្រជាពលរដ្ឋជុំវិញសាលារៀន ធ្វើឱ្យវត្តអារាមនីមួយៗមានដើមឈើច្រើនដែលផ្តល់ម្លប់ត្រជាក់សម្រាប់ពុទ្ធបរិស័ទចូលទៅធ្វើបុណ្យ ទានផ្សេងៗតាមប្រពៃណីនៃព្រះពុទ្ធសាសនារបស់យើង និងផ្តល់ផាសុខភាពសម្រាប់ព្រះសង្ឃផងដែរ ។

លោកបានបន្តថា៖ ដើមឈើដែលយើងនាំគ្នាដាំឱ្យបានច្រើននៅគ្រប់ទីកន្លែងក៏ជាផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យចូលមកលេងស្រុកយើងកាន់តែច្រើន ដើមឈើដែលយើងនាំគ្នាដាំឱ្យបានច្រើននៅគ្រប់ទីកន្លែង ទៅអនាគតពេលវាធំគ្រប់អាយុ វានឹងផ្តល់ ផលប្រយោជន៍ដ៏សំខាន់ដល់យើង គឺយើងអាចយកវាទៅសាងសង់សំណង់ផ្សេងៗរួមមាន៖ សាលារៀន ផ្ទះ ស្ពាន កុដិ សាលាឆាន់ សម្ភារប្រើប្រាស់ផ្សេងៗ ការដាំកូនឈើនេះក៏មានគោលដៅ ដើម្បីដាស់តឿនអប់រំក្រើនរំលឹកដល់អ្នកបំផ្លាញព្រៃឈើឱ្យភ្ញាក់រលឹកកែប្រែស្មារតីផ្នត់គំនិត ពីបំផ្លាញមកស្រឡាញ់ព្រៃឈើ ការពារព្រៃឈើ ការពារបរិស្ថាន យល់ដឹងពីផលប្រយោជន៍នៃព្រៃឈើ និងចូលរួមដាំកូនឈើឡើងវិញផងដែរ ការដាំកូនឈើគ្រប់ប្រភេទតាមទីសាធារណៈសាលារៀន វត្តអារាម មន្ទីរពេទ្យរដ្ឋ ពិតជាបានយល់ច្បាស់អំពីផលប្រយោជន៍នៃដើមឈើ ព្រៃឈើ និងចូលរួមដាំកូនឈើទាំងអស់គ្នាបានយ៉ាង ផុលផុសគ្រប់ទីកន្លែង។ ក្នុងឱកាសនោះដែរ លោក ប៊ុនទួន ស៊ីម៉ូណា ក៏បានថ្លែងអំណរគុណដល់ លោកឧកញ៉ា សម្បត្តិ មធូរ៉ា និងលោកជំទាវ តេង ដាណា ព្រមទាំងក្រុមគ្រួសារ បានផ្ដល់កូនឈើ ចំនួន ៥៦០ដើម និងថវិកាចំនួន ៨លានរៀល ដើម្បីកសាងផ្លូវក្នុងវិទ្យាល័យ ហ៊ុន សែន សំពៅពូនផងដែរ។

លោកបានក៏គូបញ្ជាក់ថា សារសំខាន់នៃរុក្ខទិវាជាតិ ក៏ដូចជាយុទ្ធនាការដាំកូនឈើនៅថ្ងៃនេះគឺ៖ រុក្ខទិវាជាតិ គឺជាទិវាកសាងសម្បត្តិសម្រាប់មនុស្សជាតិ, ព្រៃឈើផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់រូប និងគ្រប់ពេលវេលា, ការដាំដើមឈើគឺជាការសន្សំទ្រព្យទុកសម្រាប់កូនចៅរបស់យើងនៅពេលអនាគត, ទេសចរណ៍ម្នាក់ គឺដើមឈើមួយដើម, ការដាំកូនឈើគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា, ដើមឈើមួយដើម គឺ ជីវិតមួយ។







Previous Post Next Post
Breaking News