គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីសម្ដែងការគួរសម និងសំណេះសំណាល ជាមួយក្រុមចម្រុះហត្ថកម្មបរទេស ឆ្នាំ២០២៤


ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអនុញ្ញាតឱ្យប្រតិភូរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ បានជួបសម្ដែងការគួរសម ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

  ក្នុងជំនួបសម្ដែងការគួរសមនេះឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានកោតសរសើរដល់ក្រុមការងារចម្រុះអធិការកិច្ចហត្ថកម្មបរទេស អន្តោប្រវេសន៍ ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ក្នុងកិច្ចការអន្តោប្រវេសន៍ ជាពិសេសការស្នាក់នៅរបស់ជនបរទេស ។ ឯកឧត្ដមអភិបាលខេត្តក៏ បានស្នើដល់ក្រុមការងារចម្រុះ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តនូវការគ្រប់គ្រង ការធើ្វអន្តោប្រវេសន៍ ដើម្បីធានាបានការស្នាក់នៅដោយស្របច្បាប់របស់ជនបរទេសដែលបានរស់នៅក្នុងខេត្តកណ្ដាលេ ។ 

    ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត  បានថ្លែងអំណរអរគុណ និងចូលរួមកិច្ចសហការណ៏គាំទ្រជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស និងសុំអោយក្រុមការងារអនុវត្តន៏បានត្រឹមត្រូវតាមច្បាប់ស្តីពីអន្តោប្រវេសន៏ និងច្បាប់ស្តីពីការងារ ហើយឯកឧត្តម គណៈអភិបាលខេត្តបានបន្តថា ការចុះបេសកម្មនេះជាផ្នែកមួយក្នុងការប្រមូលថវិការចូលរដ្ឋ ។

    ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាអន្តោប្រវេសន៍ គឺជាបញ្ហាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ដោយឯកឧត្ដមនឹងបន្ត ផ្តល់កិច្ចសហការគ្នាលើការងារនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។







Previous Post Next Post
Breaking News