គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ


ភ្នំពេញ៖ ក្នុងឱកាសបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាពជាតិ និងអន្តរជាតិ «Krud Kun Khmer Mini»  ដែលប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃលើទឹកដីស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រគល់សេចក្តីសម្រេច និងប្រកាសតែងតាំងលោកបណ្ឌិត ម៉េង              សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ និងជាអគ្គនាយកស្ថានីយ៍ទូរទស្សន៍ឌីជីថល អឹម អេស ជេ ជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ការប្រគល់សេចក្តីសម្រេច និងប្រកាសតែងតាំងនេះ ធ្វើឡើងកាលរាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ក្នុងឱកាសបិទកម្មវិធីប្រដាក់គុនខ្មែរ «Krud Kun Khmer Mini» ដែលរៀបចំក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិរំដួល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
កម្មវិធីប្រដាល់ «Krud Kun Khmer Mini» នេះ បានរៀបចំឡើងដោយសមាគមនសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ និងទូរទស្សន៍ អឹម អេស ជេ មានរយៈពេល០៣ថ្ងៃ គឺថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមការឧប្ថម្ភផ្តាច់មុខ និងគាំទ្រដោយ ស្រាបៀរ គ្រុឌ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ 
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួត មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងអាជ្ញាធរនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ព្រមទាំងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលសហការគ្នារៀបចំការប្រកួតក្នុងរយៈពេល០៣ថ្ងៃ កន្លងមកនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជោគជ័យហើយកីឡារបស់យើងបានបញ្ចេញសមត្ថភាព និងបច្ចេក ទេសបានល្អក្នុងការប្រកួតនិមួយៗ។ ឯកឧត្តមបានបន្តទៀតថា៖ «ការប្រកួតលក្ខណៈមិត្តភាពជាតិ អន្តរជាតិ នាពេលនេះ គឺដើម្បីឱ្យកីឡារបស់យើងបញ្ចេញសមត្ថភាព និងបានផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងបច្ចេកទេស បង្កើនគុណភាពកីឡាប្រដាល់គុនខ្មែរ រឹតចំណងមិត្តភាព សាមគ្គីភាព ឈរលើគោលការណ៍ច្បាប់នៃកីឡា និងបានជួយផ្សព្វ ផ្សាយកីឡាប្រដាល់គុនខ្មែរទៅកាន់ពិភពលោកផងដែរ»។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា៖ «ការរីកចំរើន និងមានការគាំទ្រយ៉ាងផុសផុលលើវិស័យកីឡាគុនខ្មែរជាកក្តាជំរុញឱ្យមានការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមគំនិតផ្តួច ផ្តើមដ៏ខ្ពស់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់ដូនតាខ្មែរដែលកប់បាត់ដើម្បីរៀបចំយកមកធ្វើការអភិរក្ស និងអភិវឌ្ឍន៍  នូវមរតកយុទ្ធគុនខ្មែរបុរាណ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ»។
ឈ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តម ខូវ ឆាយ បានធ្វើការថ្លែងអំណរគុណដល់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានជួយឧបត្ថម្ភផ្តាច់មុខ និងគាំទ្រឱ្យព្រឹត្តិការប្រកួតកីឡាប្រដាល់គុនខ្មែរមិត្តភាពលក្ខណៈជាតិ អន្តរជាតិ ដើម្បីបម្រើចក្ខុ និងចំណីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺតែម្តង៕

ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ! ភេសជ្ជៈប៉ូវកម្លាំងគ្រុឌតែងតែគាំទ្រ និងលើកស្ទួយកីឡាប្រដាល់គុនខ្មែរ - គាំទ្រគុនខ្មែរជាមួយគ្រុឌ- ថ្នាលគុណភាពផ្តើមពីគ្រុឌ - គ្រុឌគុនខ្មែរ ថែអត្តសញ្ញាណខ្មែរ - គ្រុឌលើកស្ទួយជីវភាពកីឡាករគុនខ្មែរ - គ្រុឌនាំគុនខ្មែរ ល្បីលើឆាកអន្តរជាតិ







Previous Post Next Post
Breaking News