គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្រសួងព័ត៌មាន និង ក្រុមហ៊ុន Asia MSA សហការគ្នាត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង


ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានគូសបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន និងក្រុមហ៊ុន Asia MSA សហការគ្នាក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នាពេលខាងមុខនេះ ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ក្នុងការជម្រុញនិងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរតាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងអោយមានសណ្តាប់ធ្នាប់ល្អ ។

នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ដឹកនាំដោយ លោក សុខ គឹមនិតតា អគ្គនាយកក្រុមហ៊ុន MSA ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ថា ការគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្មលើប្រពន្ធ័ Digital គឺមានសារៈសំខាន់ដើម្បីទប់ស្កាត់ផលអវិជ្ជមានដល់សង្គម ការផ្តល់នូវព័ត៌មានមិនពិត តាមរយៈការរៀបចំច្បាប់ បទដ្ឋានគតិយុត្តអោយបានរឹងមាំសម្រាប់ការគ្រប់គ្រងអោយបានល្អប្រសើរ ។ ការរៀបចំសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្មត្រូវតែមានច្បាប់គ្រប់គ្រង មានការផ្ទៀងផ្ទាត់ខ្លឹមសារពីស្ថាប័នជំនាញមុនពេលផ្សព្វផ្សាយ ដូចជាការផ្សព្វផ្សាយពីគ្រឿងស្រវឹង ថ្នាំព្យាបាល គ្រឿងសំអាងផ្សេងៗ ដែលនាំអោយប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាជន ។ ឯកឧត្តម ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) បានបញ្ជាក់ថា ការរៀបចំគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវតែមានកិច្ចសហការជាមួយដៃគូ និងការចូលរួមពីក្រុមហ៊ុនពាក់ព័ន្ធនានាដើម្បីប្រសិទ្ធភាព។

លោក សុខ គឹមនិតតា បានបញ្ជាក់ថា ក្រុមហ៊ុន MSA នឹងបន្តធ្វើកិច្ចសហការអោយបានកាន់តែល្អជាមួយក្រសួងព័ត៌មាន ដើម្បីពង្រឹងយន្តការនៅក្នុងការផ្សាយពាណិជ្ជកម្មអោយមានសណ្តាប់ល្អ ដើម្បីសុខមាលភាពប្រជាជនកម្ពុជាអោយកាន់តែប្រសើរឡើង ៕

ក្រសួងព័ត៌មាន








Previous Post Next Post
Breaking News