គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល សូមយកចិត្តទុកដាក់ខិតខំអនុវត្តនូវរាល់សកម្មភាពការងារដែលបានគ្រោងទុក និងការងារបន្ទាន់មួយចំនួនដែលថ្នាក់ដឹកនាំប្រគល់ជូន ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរបស់ប្រជាជននៅជនបទឱ្យមានភាពល្អប្រសើរ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តទី៧ ដែលកិប្រជុំនេះដែរចមានការចូលរួមពីឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល។

លោកជំទាវ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បន្តថា៖ មន្ទីរអភិវឌ្ឍន៍ជនបទជាសេនាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តកណ្ដាល ដែលក្នុងនោះ ក្រសួងក៏ជាសេនាធិការផ្ទាល់ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្រោមចក្ខុវិស័យ “លើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ” ។

លោកជំទាវ បន្ថែមថា៖ ក្រសួងបានដាក់ចេញនូវកម្មវិធីអាទិភាពជាយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៤ គឺ÷
ទី១÷អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីធ្វើឱ្យគ្រប់ភូមិ ជនបទមានផ្លូវតភ្ជាប់ និងមានសមាហរណកម្មសេដ្ឋកិច្ច និងសង្គម ជាពិសេស តំបន់ដែលមានសក្តា នុពលសេដ្ឋកិច្ចខ្ពស់។
ទី២៖ កែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ព្រមទាំងការអប់រំផ្លាស់ប្តូរឥរិយាបថ ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានការរស់នៅប្រកប ដោយអនាម័យល្អ បរិស្ថានស្អាត និងផាសុខភាព។
ទី៣៖ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញ មូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតមុខរបរបន្ថែម ក្នុងគោលដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងលើកកម្ពស់ ជីវភាពរស់នៅ។ ជាពិសេស ក្រសួងបាន នឹងកំពុងផ្តោតទៅលើការអភិវឌ្ឍ "ភូមិ គំរូ" ដោយផ្អែកទៅ លើសក្តានុពល និងភាពអំណោយផល ផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅតាមសហគមន៍ជនបទ រួមទាំងសហគមន៍ជនជាតិដើមភាគតិចផងដែរ។
ទី៤÷ពង្រឹងសមត្ថភាពស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការ ស្របតាមគោលការណ៍ និង កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបម្រើប្រជាជននៅជនបទ ប្រកបដោយ សុចរិតភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

បន្ទាប់ពីកិច្ចប្រជុំរួចមក លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល អញ្ជើញពិនិត្យផ្លូវបេតុង ០១ខ្សែ ប្រវែង ១១០០ ម៉ែត្រ ទទឹង៥ម៉ែត្រ ជាសមិទ្ធិផលរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីផ្លូវបេតុង ស្ថិតនៅភូមិអាចម៍កុក សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។










Previous Post Next Post
Breaking News