គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋមមន្រ្ដីក្រសួងព័ត៌មាន ដាស់តឿនដល់អ្នកសារព័ត៌មាន ឱ្យស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ថាខ្លួនមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ទេ ហើយក៏មិនមែនជាតុលាការកាត់សេចក្តីដែរ


រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការដាស់តឿនទៅដល់អ្នកសារព័ត៌មាននៅទូទាំងប្រទេសឱ្យស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនមិនមែនជាមន្ត្រីនគរបាល យុត្តិធម៌ទេ និងក៏មិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុស នរណាត្រូវដែរ ហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះធ្វើនោះបានដែរ។ តែផ្ទុយទៅវិញអ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីទីកន្លែងមួយទៅទីកន្លែងមួយ ដែលប្រកបដោយប្រភពច្បាស់លាស់ ពោលគឺអ្នកអនុវត្តន៍លើសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ គឺត្រូវប្រកាន់ខ្ជាប់នូវការគោរពចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តជាតិ និង អន្តរជាតិដែលមាន។ នេះគឺជាការថ្លែងរបស់ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។ 


ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ក្នុងគោលបំណងបន្តធានាបរិយាកាសល្អប្រសើរ សម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយ សម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការពារ សុវត្ថិភាពអ្នកសារព័ត៌មាន។ ក្រសួងព័ត៌មានបានរៀបចំនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាមួយ ដែលធម្មនុញ្ញមួយនេះកំពុងស្ថិតនៅក្នុងសេចក្តីព្រាងនៅឡើយ ដែលនាំឱ្យក្រសួងព័ត៌មានលើកយកមកធ្វើកិច្ចពិគ្រោះយោបល់ជាមួយបណ្តាអ្នកសារព័ត៌មានមកពីអង្គភាពនានា ដើម្បីប្រមូលធាតុចូល តាមរយៈសិក្ខាសាលានេះ។ 


ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជានេះបានកំណត់នូវទិដ្ឋភាពសំខាន់ៗមួយចំនួន ក្នុងនោះក៏មានផងដែរនូវការតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ដើម្បីធានាសន្តិសុខសារ ព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក៏បញ្ជ្រាបការយល់ដឹងពីភាពចាំបាច់នៃការអនុវត្តប្រកបដោយសុខុដុមនីយកម្មក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់នូវគោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន ខណៈគ្រប់តួអង្គទាំងអស់ត្រូវសម្របខ្លួនទៅតាមការវិវឌ្ឍ រីកចម្រើននៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាលំហសេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិប្រកបដោយគុណភាព សុវត្ថិភាព និងបរិយាប័ន្ន។ ក្រៅពីនេះក៏បានកំណត់ផងដែរនូវទិដ្ឋភាពក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ប្រកបដោយតុល្យភាព និងមានប្រភពច្បាស់លាស់ ព្រមទាំងចូលរួមទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាភាពជឿជាក់ និងទុកចិត្តក្នុងសង្គមជាតិទាំងមូល សំដៅលើកកម្ពស់វិស័យព័ត៌ មានដែលជាអំណាចទី៤ តាមគន្លងមាគ៌ានៃសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្នុងការរួមចំណែក ការពារ និងថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ 


ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ការលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈក៏ជាអ្វីមួយដែលក្រសួងព័ត៌មានបានស្នើឱ្យអ្នកសារព័ត៌មានចូលរួមផងដែរ ព្រោះវាជាតម្លៃរួមដែលអ្នកអនុវត្តន៍សកម្មភាពទាំងឡាយត្រូវតម្កល់ប្រយោជន៍នៃវិជ្ជាជីវៈជាស្នូលក្នុងការប្រកបការងារ និងមានកាតព្វកិច្ចចូលរួមលើកស្ទួយគុណតម្លៃវិជ្ជាជីវៈដើម្បីទទួលបានទំនុកចិត្តពីសង្គម៕( ក្រសួងព័ត៌មាន)





Previous Post Next Post
Breaking News