គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្ដាល រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងបណ្តុំអ្នកផលិត នៃផលិតផលភូមិមួយ ផលិតផលមួយ

 រដ្ឋបាលខេត្តកណ្ដាល រៀបចំសិក្ខាសាលា


ខេត្តកណ្តាល៖ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ចើញជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ  ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ព្រមទាំងតំណាងសហគមន៍ សមាគម សិប្បកម្ម អាជីវកម្មជាច្រើនរូប។

ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ផល សុជាតិ បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីជំរុញដល់ការផលិត កែច្នៃ ផលិតផលកសិកម្ម សិប្បកម្មនិងសេវាកម្មនានាជាមូលដ្ឋាន ឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក បំរើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបជាមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ភូមិមួយ ផលិតផលមួយ គឺជាចលនារស់រវើកមួយសម្រាប់ជំរុញ និងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកណ្ដាល ងើបផុតពីភាពក្រីក្រ និងជួយឱ្យគាត់ ចេះពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពសម្រាប់ផលិត នៅអ្វីមួយដែលគាត់អាចផលិតបាន។

ឯកឧត្ដម បានបន្តទៀតថា ភូមិមួយ ផលិតផលមួយ សំដៅលើផលិតផលដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយឬច្រើន ហើយផលិតទាំងនោះឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីតាមបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់ នូវកិត្យានុភាព និងមោទនភាពចំពោះភូមិឋានដែលខ្លួនកំពុងរស់នៅ ហើយជលិតផលទាំងនោះមានសក្តានុពល ង្រឹងពង្រីកបានបរិមាណគុណភាព និងសោភណ្ឌភាព ដើម្បីបង្កើបានតម្លៃ និងត្រូវបានទទួលការយល់ព្រមចុះបញ្ជីរ ដោយគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ។

ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងបង្ហាញពីអត្ថប្រយោជន៍ នៃការចូលរួមជាសមាជិកចលនាភូមិមួយផលិតផលមួយឲ្យបានទម្រង់ទូលាយដល់ម្ចាស់សិប្បកម្មអាជីវកម្មក្នុងខេត្តកណ្ដាលទាំងមូល។  

ឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តផលិតករ សិប្បករ ឧស្សហករ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ ត្រូវយកនូវចំណេះដឹងដែលទទួលបាន ជួយផ្សព្វផ្សាយបន្ត ជំរុញដល់ការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានយល់ដឹងពីអត្ថប្រយោជន៍ និងចូលជាសមាជិកចលនាភូមិមួយផលិតផលមួយឱ្យបានផលផុស ដើម្បីរក្សាបាននូវគុណភាព អនាម័យ ទីផ្សារ និងបច្ចេកទេសផ្សេងៗពាក់ព័ន្ធនឹងផលិតផលរបស់ខ្លួនដែលផលិតបាន។








Previous Post Next Post
Breaking News