គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រុស្ស៊ីចោទរដ្ឋបាល លោក បៃដិន ថាបង្កបរិយាកាសនាំឱ្យមានការប៉ុនប៉ងធ្វើឃាតលើ លោក ត្រាំ

 


(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃអាទិត្យនេះបាននិយាយថា រដ្ឋបាលលោក ចូ បៃដិន បានបង្កបរិយាកាសនយោបាយដ៏តានតឹងខ្លាំង ដែលនាំឱ្យមានការប៉ុនប៉ងធ្វើឃាតលើ អតីតប្រធានាធិបតីអាមេរិក និងបេក្ខជនប្រធានាធិបតីដ៏មានឥទ្ធិពលនៃគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

ទោះជាយ៉ាងណា វិមានក្រឹមឡាំងមិនជឿថា រដ្ឋបាលលោក បៃដិន ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតកម្មនេះទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា រដ្ឋបាលលោក បៃដិន បានបង្កើតបរិយាកាសនយោបាយដ៏ពុលមួយ ដែលអាចនាំឲ្យមានអំពើហិង្សាបែបនេះ។ ទន្ទឹមគ្នានេះ លោកបានលើកឡើងពីការប៉ុនប៉ងជាច្រើនក្នុងការដក លោក ត្រាំ ចេញពីឆាកនយោបាយ តាមរយៈបណ្តឹងតុលាការ និងការបង្ខូចកេរ្តិ៍ឈ្មោះជាដើម។ លោកថាសកម្មភាពទាំងនេះ បានធ្វើឱ្យជីវិតរបស់លោក ត្រាំ ស្ថិតក្នុងគ្រោះថ្នាក់។
លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងមិនជឿថាការប៉ុនប៉ងដើម្បីលុបបំបាត់ និងធ្វើឃាត លោក ត្រាំ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរបច្ចុប្បន្ននោះទេ...ប៉ុន្តែបរិយាកាសជុំវិញបេក្ខភាព លោក ដូណាល់ ត្រាំ ជំរុញឱ្យមានអ្វីដែលអាមេរិកកំពុងប្រឈមមុខនៅថ្ងៃនេះ»
ជាមួយគ្នានេះដែរ ក្រសួងការបរទេសរុស្ស៊ីបានប្រើប្រាស់ការបាញ់ប្រហារធ្វើឃាតនេះ ដើម្បីរិះគន់ការផ្តល់ជំនួយយោធារបស់អាមេរិកដល់អ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានស្នើឱ្យអាមេរិកប្រើប្រាស់ថវិកាទាំងនោះ ដើម្បីពង្រឹងសន្តិសុខក្នុងស្រុកជំនួសវិញ ជាជាងការផ្តល់ឱ្យអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរងការបាញ់ប្រហាររបួសចំស្លឹកត្រចៀក អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅរដ្ឋ Pennsylvania។ ហេតុការណ៍ដ៏កក្រើកនេះ កើតឡើងស្របពេលសហរដ្ឋអាមេរិក នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ ជាពេលដែលលោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថា នឹងប្រកួតប្រជែងម្តងទៀតជាមួយ លោក ចូ បៃដិន ដែលជាប្រធានាធីបតីអាមេរិក កំពុងកាន់អំណាច..។




Previous Post Next Post
Breaking News