គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលខេត្តកណ្តាល បានណែនាំអាជ្ញាធរ កម្លាំងសមត្ថកិច្ច ស្រុកកៀនស្វាយ ត្រូវពិនិត្យបញ្ហាប្រឈមនិងសំណូមពរនានា របស់ប្រជាពលរដ្ឋ ដើម្បីគ្នាដោះស្រាយ


ខេត្តកណ្តាល៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំអាជ្ញាធរ កម្លាំងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ក្នុងស្រុកកៀនស្វាយ ត្រូវយកចិត្តទុកដាក់ នូវរាល់បញ្ហាប្រឈម និងសំណូមពរនានា របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ឲ្យបានរហស័  ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ។ 

  ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់នាំមន្ត្រីរាជការ រដ្ខបាលស្រុកកៀនស្វាយ រួមជាមួយ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល  នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ឯកឧត្តម គួច ចំរើន បានកោតសរសើរ ដោយស្មោះ ចំពោះថ្នាក់ ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបានរួមសាមគ្គី សហការគ្នា បានល្អ តាមតួនាទីភារកិច្ច របស់ខ្លួន ដើម្បីរួមចំណែក អភិវឌ្ឍន៍មូលដ្ឋាន ស្រុក លេចចេញ នូវសមិទ្ធផលធំៗជាច្រើន និងធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។

   ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា៖ ដោយផ្អែកទៅតាម ស្ថានភាពវិវត្តន៍ប្រទេសជាតិ តំរូវឲ្យមន្ត្រីរាជការ ត្រូវប្រែឥរិយាបទ ពីអ្នកគ្រប់គ្រង ទៅជាអ្នកផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ជូន ជូនប្រជាពលរដ្ឋ  ដោយឈរលើ គោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព។ 

   ឯកឧត្តមអភិបាលខេត្ត បានណែនាំផងដែរ  ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លេីការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់ យ៉ាងតឹងរ៉ឹងចំពោះបទល្មើសដូចជា៖ ចោរលួច ចោរប្លន់ ,ល្បែងស៊ីសងគ្រប់ប្រភេទ, បទល្មើសនេសាទខុសច្បាប់, ការជួញដូរមនុស្សគ្រប់ទម្រង់, បញ្ហាគ្រឿងញៀន, ក្មេងទំនើង, គ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់  ដោយគ្មានការបន្ធូបន្ថយ និងលើកលែងឡើយ។

   ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹក ដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ ត្រូវត្រៀម រៀបចំទូងស្គរ វាយគង វាយត្រឡោក ដើម្បីអបអរសាទរ ការបើកការដ្ឋានគម្រោងព្រែកជីក ហ្វូណនតេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕







Previous Post Next Post
Breaking News