គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ប្លង់រឹងសរុបចំនួន២.៣២៤បណ្ណត្រូវបានអាជ្ញាធរ ខេត្តកណ្តាលប្រគល់ជូនប្រជាពលរដ្ឋ ស្រុកអង្គស្នួល នៅថ្ងៃនេះ


អង្គស្នួល៖ ឯកឧត្ដម  គួចចំរើន អភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល  បានប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋ មកពីភូមិពាម ភូមិព្រៃពួច ឃុំព្រៃពួច និងភូមិបឹងរមាស់ ភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល សរុបចំនួន២.៣២៤បណ្ណ  ដែលពិធីនេះ ប្រារព្ធធ្វើឡើង នៅបរិវេណសាលាឃុំព្រៃពួច នាថ្ងៃទី២៣កក្កដានេះ។

មានប្រសាសន៍ ក្នុងពិធីនេះ អភិបាលខេត្តកណ្តាល ឯកឧត្ដម គួច ចំរើន  បានអបអរសាទរ ចំពោះប្រជាពលរដ្ឋ ដែលបានទទួល ប្លង់រឹង សំរាប់ប្រើប្រាស់ ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត លើកម្មសិទ្ធស្របច្បាប់ របស់ខ្លួន។

ឯកឧត្តម អភិបាលខេត្ត គូសបញ្ជាក់ថា៖ ការចេញបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់(ប្លង់រឹង)  ជូនប្រជាពលរដ្ឋ នាឱកាសនេះ ពិតជាមានសារៈសំខាន់ណាស់ គឺវាមិនគ្រាន់តែ ផ្តល់ភាព ស្របច្បាប់ ដល់ម្ចាស់កម្មសិទ្ធដីធ្លី និងកាត់បន្ថយ ជម្លោះដីធ្លី ប៉ុណ្ណោះទេប៉ុន្តែថែមទាំង មានសិទ្ធផ្តាច់មុខ ក្នុងការលក់ ជួល បញ្ចាំ និងផ្ទេរកម្មសិទ្ធដីធ្លី ឲ្យដល់កូនចៅទៀតផង។

ឆ្លៀតឧកាសនោះ ឯកឧត្ដម  អភិបាលខេត្ត បានណែនាំ ដល់គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកអង្គស្នួល ត្រូវរឹតបន្តឹង ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈដើម្បី ថែរក្សាសុខសុវត្តិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានល្អប្រសើរ។

ទន្ទឹមនិងនេះ ឯកឧត្ដមអភិបាលខេត្ត ក៍បានណែនាំ ផងដែរត្រូវបន្តអនុវត្ត ឲ្យបានមុឺងម៉ាត់នូវបទបញ្ជា ដ៍ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្ដី កម្ពុជា

ក្នុងការទប់ស្កាត់ បង្ក្រាប និងចាត់វិធានការ តាមច្បាប់ ដោយមិនលើកលែងឡើយ ដូចជា៖ បទល្មើសគ្រឿងញៀន ,សកម្មភាពចោរលួចចោរប្លន់ ,ល្បែងសុីសង គ្រប់ប្រភេទ,

ការជួញដូរមនុស្ស គ្រប់ទម្រង់,បញ្ហាក្រុមក្មេងទំនើង និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

   នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានជំរុញឲ្យ មេឃុំស្មៀនឃុំ មេបុស្តិ៍រដ្ឋបាលឃុំ ត្រូវបង្កើនសកម្មភាព ផ្តល់សេវាសាធាណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ

ប្រកបដោយតម្លាភាព គណនេយ្យភាព យុត្តិធម៌ត្រឹមត្រូវ ។ 

   លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖  ការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋ នាពេលនេះ សរុបចំនួន២.៣២៤បណ្ណ ក្នុងនោះ នៅឃុំព្រៃពួចមាន ភូមិពាម ចំនួន៥៤៦បណ្ណ,ភូមិព្រៃពួចចំនួន៣៥៦បណ្ណ ។

ដោយឡែក ចំពោះ ឃុំទួលព្រេជ មាន ភូមិបឹងរមាសចំនួន៨៥៣បណ្ណ និងភូមិបឹងទ្រា ចំនួន៥៦៩បណ្ណ៕

ប្រភព៖ ក្រុមព័ត៌មានខេត្តកណ្តាល

សំរួលអត្ថបទ៖ មុំគឹមអាន








Previous Post Next Post
Breaking News