គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

តាមទាន់អតីតភរិយា កំពុងនៅជាមួយប្រុសថ្មី ផ្ទុះកំហឹងចាក់ប្រពន្ធស្លាប់ រីឯប្រុសសាហាយរបួសធ្ងន់


ខេត្តកណ្តាល៖ដោយសារភ្លើងប្រចណ្ឌ័បានធ្វើឱ្យអតីតស្វាមីស្ទុះទៅចាក់ប្រុសសាហាយបណ្តាលឱ្យរងរបួសធ្ងន់ ឃើញដូច្នេះ អតីតភរិយាក៏ស្ទះទៅពាំងសង្សារ ត្រូវប្តីចាក់ជាច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាម ខណៈតាមទាន់ពួកគេទាំង២កំពុងដេកក្នុងបន្ទប់ជាមួយគ្នា៖

  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២០ កក្តដា ២០២៤ កន្លងទៅនេះ នៅក្នុងបន្ទប់ជួលលេខC26 ស្ថិតក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ហើយជនរងគ្រោះដែលបានស្លាប់ ឈ្មោះ ឈិន ស្រីនាង អាយុ៣៦ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់កើតហេតុ ចំណែក បុរសដែលអតីតស្វាមីចោទថា ជាប្រុសសាហាយ រងរបួសធ្លាយពោះ ឈ្មោះ សាំង គឹមសាត អាយុ៣៩ឆ្នាំ មុខរបររត់ pass app ស្នាក់នៅផ្ទះជួលក្នុងសង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជ ធានីភ្នំពេញ រីឯ ជនសង្ស័យ ឈ្មោះ ស៊ាន សាវឿង ភេទប្រុស មុខរបរសន្តិសុខ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែន ជ័យ រាជធានីភ្នំពេញ។

  លោក វរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានអះអាងថា រូបគេនិងភរិយាឈ្មោះ ឈិន ស្រីនាង បានរៀបការជាមួយគ្នាប្រមាណ១៥ឆ្នាំមកហើយ និងមានកូនប្រុស-ស្រី៤នាក់ ជាចំណងដៃផងដែរ ប៉ុន្តែ ដោយសាររស់នៅមិនចុះសង្រុងគ្នា ក៏បានលែងលះគ្នាដោយមានការដឹងឮត្រឹមមេភូមិ រយៈពេលជាង៣ខែមកហើយ ទោះបីជាបែកគ្នាក៏ពិតមែន តែខ្លួននៅតែស្រឡាញ់ប្រពន្ធ និងតែឆាតទាក់ទង ហើយណាត់ជួបគ្នាជាញឹកញាប់នៅផ្ទះសំណាក់(ព្រោះខ្លាចម្តាយក្មេកដឹង)។

 រូបគេបានបន្តថា មុនកើតហេតុមួយសប្តាហ៍ ប្រពន្ធបានទូរសព្ទ័ប្រាប់ថា ទៅដើរលេងជាមួយមិត្តភក្ត័នៅខេត្តកំពង់ឆ្នាំង កើតការសង្ស័យរូបគេ ក៏បានមកឃ្លាំមើល រហូតដល់ម៉ោង២២យប់ ទើបឃើញបុរសម្នាក់ឌុបប្រពន្ធមកបន្ទប់ជួលវិញ គ្រានោះខ្លួនមិនបានធ្វើអ្វីទេ សុខចិត្តជិះម៉ូតូត្រឡប់ទៅផ្ទះនៅឯទួលពង្រ វិញ និងចាប់ផ្តើមធ្វើការតាមដានប្រពន្ធជាសម្ងាត់ ដឹងច្បាស់ថា អតីតភរិយាលួចមានទំនាក់ទំនងជាមួយប្រុសថ្មី មែន។ លុះយប់កើតហេតុ ខ្លួនក៏បានដាក់កូនកាំបិតក្នុងកាតាប ដើម្បីទៅចាក់ប្រុសថ្មីរបស់ប្រពន្ធ ហើយក៏បានឡើងជិះម៉ូតូឆ្ពោះមកបន្ទប់ភរិយាស្នាក់នៅ ហើយពេលមកដល់ឃើញបន្ទប់បិទទ្វារនិងបិទភ្លើងងងឹតឈឹង ក៏គោះទ្វារ ប្រពន្ធក៏បើកភ្លើងនិងបើកទ្វារ ឃើញពួកគេកំពុងនៅក្នុងបន្ទប់ជាមួយគ្នា ក៏ផ្ទុះកំហឹងស្ទុះទៅចាក់សង្សាររបស់ប្រពន្ធ ត្រូវមួយកាំបិត។

 ឃើញដូច្នោះ ប្រពន្ធបានលោតទៅពាំងសាហាយ ធ្វើឱ្យខ្លួនកាន់តែមានកំហឹងចាក់សម្លាប់ភរិយាតែម្តងទៅ (តាមពិតខ្លួនមានគំនិតចាក់តែប្រុសសាហាយប៉ុណ្ណោះ តែដល់ឃើញប្រពន្ធកាងប្រុសរបស់គេក៏មានកំហឹងចាក់សម្លាប់តែម្តងទៅ)។ ដោយឡែកប្រុសស្នេហ៍ ដែលរងរបួស ក៏បានរត់គេចចេញមកខាងក្រៅ ស្រែកហៅឱ្យគេជួយ រួចក៏ត្រូវបានសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តងទៅ៕


Previous Post Next Post
Breaking News