គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញពិនិត្យផ្លូវនៅក្នុងផ្សារ និងជុំវិញផ្សារតាខ្មៅចាស់

 ខេត្តកណ្ដាល៖ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញពិនិត្យផ្លូវនៅក្នុងផ្សារ និងជុំវិញផ្សារតាខ្មៅចាស់


ព្រមទាំងសំណេះសំណាលសាកសួរសុខទុក្ខជាមួយអាជីវករកំពុងលក់ដូរនៅក្នុងផ្សារតាខ្មៅចាស់។

ក្នុងឱកាសចុះពិនិត្យផ្លូវ និងសាកសួរសុខទុក្ខជាមួយអាជីវករនាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវធ្វើការសិក្សាជួសជុលផ្លូវនៅជុំវិញផ្សារតាខ្មៅចាស់ឡើងវិញ ពិសេសក្នុងបរិវេណផ្សារ ត្រូវសិក្សាជួសជុលផ្លូវឡើងវិញឱ្យបានស្អាត ធ្វើយ៉ាងណាឱ្យផ្សារមិនមាននូវការដក់ទឹក នារដូវវស្សាដែលបង្កជាក្លិនមិនល្អដល់បងប្អូនអាជីវករពិសេសអ្នកទិញ។ ក្រៅពីនោះឯកឧត្តមបានណែនាំដល់អាជ្ញាធរក្រុង សង្កាត់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយផ្សារនៅបរិវេណជុំវិញផ្សារ និងនៅក្នុងផ្សារឱ្យបានល្អ ។








Previous Post Next Post
Breaking News