គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព "FitASEAN" ក្រោមប្រធានបទ "ហាត់ប្រាណដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត"


ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុង ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព "FitASEAN" ក្រោមប្រធានបទ " ហាត់ប្រាណដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត " ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងតាខ្មៅ និងសិក្សានុសិស្សជាច្រើនរូបផងដែរ ។


ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតខ្ពស់ ពោរពេញដោយថាមពល សមត្ថភាព ទេពកោសល្យ គុណធម៌ សីលធម៌ និងមនសិកាស្នេហាជាតិរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមមួយរូប នៅតែបន្តតម្កល់ផលប្រយោជន៍ការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋជាអាទិភាពបំផុត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើត ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានការកែទម្រង់ដ៏មុតស្រួច ដោយបានកំណត់អាទិភាពជាគន្លឹះ ចំនួន៥គឺ : មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសផ្ដោចលើ "បច្ចេកវិទ្យាឌីជីថល" សម្រាប់ឆ្លើយតបទៅនឹងសេដ្ឋកិច្ច សង្គម ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាព សេដ្ឋកិច្ចដែលជាគ្រឹះនិង ជាមធ្យោបាយដ៏សំខាន់សម្រាប់ការកសាងប្រទេសឆ្ពោះទៅរកភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីប្រែខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។


ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា ទិវានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់បងប្អូនមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ខេត្តកណ្តាល ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈប្រយោជន៍នៃការហាត់ប្រាណ និងលេងកីឡាដើម្បីលើកកម្ពស់សុខភាព សុខុមាលភាព ភាពសប្បាយរីករាយ សាមគ្គីភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។


ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការរៀបចំទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព "FitASEAN"នេះ ដោយអនុវត្តផែនការអាស៊ាន ៥ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងការធ្វើតេស្តកាយសម្បទាប្រជាពលរដ្ឋនៅក្នុងសហគមន៍អាស៊ានទាំងមូល។អាស៊ានបាននិងកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ និងប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង (NCD) យោងតាមអង្គការសុខភាពពិភពលោកឱ្យដឹងថា កត្តាគ្រោះថ្នាក់ជាទូទៅជំងឺមិនឆ្លងមាន៤សំខាន់ៗរួមមាន របបអាហារមិនល្អ រាងកាយពុំបានធ្វើចលនាគ្រប់គ្រាន់ ការប្រើប្រាស់ថ្នាំជក់ និងការផឹកគ្រឿងស្រវឹង។


ឯកឧត្តម បានបន្ថែមថា ដើម្បីចូលរួមចំណែកអនុវត្តផែនការអាស៊ាន ៥ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ កន្លងទៅនេះ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ានស្ថិតនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺជាសមិទ្ធផលមួយបន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ មានការកោតសរសើរពីបណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ។










Previous Post Next Post
Breaking News