គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ចើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា

 

ខេត្តកណ្តាល ៖ នៅសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ចើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល។ 


«នាពេលកន្លងមក សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កណ្តាល បានសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជន និងបានបើកផ្តល់ថវិកាបេឡាមរណៈសង្គ្រោះ និងការងារចុះសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធជនជាដើម ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ គួរជាទីមោទនៈ»។


ខ្ញុំសូមធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ និងចូលរួមគាំទ្រទាំងស្រុង ចំពោះលទ្ធផលការងារដែលសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល សម្រេចបានក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ និងសូមលើកទឹកចិត្តបន្តការខិតខំបំពេញការងារតាមតួនាទី ភារកិច្ចបន្តទៀត ដើម្បីទទួលបានលទ្ធផលក្នុងការបម្រើបងប្អូនជាអតីតយុទ្ធជនរបស់យើងកាន់តែប្រសើរឡើងបន្ថែមទៀត៕










Previous Post Next Post
Breaking News