គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងតាខ្មៅ អាណត្តិទី៤


ខេត្តកណ្ដាល៖ អបអរសាទរលោក លោកស្រី ជាសមាជិកាក្រុមប្រឹក្សាក្រុងតាខ្មៅ ចំនួន ២១ រូប ត្រូវបានតំណាងប្រជាពលរដ្ឋ, ពោលគឺ សមាជិក-សមាជិកាក្រុមប្រឹក្សាសង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ជាសមាជិកក្រុមប្រឹក្សាក្រុងតាខ្មៅ អាណត្តិទី ៤ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ក្រុងតាខ្មៅឱ្យមានការរីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត។


រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលក្រុងតាខ្មៅ បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងតាខ្មៅ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅជាច្រើននាក់។ 


មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងតាខ្មៅ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់ក្រុមប្រឹក្សាក្រុងតាខ្មៅ អាណត្តិទី ៤ ត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ និង កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ដោយឆ្លុះបញ្ចាំង និងឆ្លើយតបទៅនឹងគោលបំណង និងគោលដៅអាទិភាពនៃ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព, ដោយបានកំណត់យក អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល។ បន្តផ្តល់សេវាសាធារណៈ ដែលជាកិច្ចការអាទិភាពចម្បង ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលត្រូវបន្តលើកកម្ពស់ ទាំងគុណភាព និងប្រសិទ្ធភាព ឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធី ជាធរមាន ក្នុងការយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ឱ្យបានរហ័ស ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងយុត្តិធម៌។


ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ទោះបីជាលោក លោកស្រី ជាសមាជិក មកពីគណបក្សនយោបាយផ្សេងគ្នាក្តី ក្រុមប្រឹក្សាក្រុងដែលជាប់ឆ្នោត គឺជាតំណាងរបស់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅទាំងមូល ដូចនេះក្នុងការអនុវត្តការងាររបស់លោក លោកស្រី ជាសមាជិកប្រឹក្សាក្រុង ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ដោយមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ ។


ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាក្រុង អាណត្តិទី ៣ គណៈអភិបាលក្រុង ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន។











Previous Post Next Post
Breaking News