គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សមាគមសារព័ត៍មាន អេឡិចត្រូនិច អឹម អេស ជេ ( AE MSJ ) បន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពី << ការរាយការណ៍ និងសរសេព័ត៍មានដោយវិជ្ជាជីវៈ>> ដល់បងប្អូនអ្នកសារព័ត៌មានជាង១០០នាក់


ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ សមាគមសារព័ត៍មាន អេឡិចត្រូនិច អឹម អេស ជេ ( AE MSJ ) សហការជាមួយវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាលជំនាញ រាយការណ៍ និងសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ» ដែលមានសិក្ខាកាមជាអ្នកសារព័ត៌មានជាច្រើនអង្គភាពមកពីគ្រប់រាជធានីខេត្ត  ក្រោមអធិបតីភាព លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AE MSJ)។

  នាឱកាសនោះលោកប្រធានសមាគម មានប្រសាសន៍ថា៖  វគ្គបណ្តុះបណ្តាល ស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ” ក្នុងគោលបំណងចូលរួមពង្រឹងការបញ្ចេញមតិ ជាពិសេស លើវិស័យសារព័ត៌មាននៅកម្ពុជា ស្របតាមគោលនយោបាយបញ្ចុកោណ-ដំណាល់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ លោកបណ្ឌិតបានបន្ថែមទៀតថា« វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមសហការពីលោកសាស្ត្រចារ្យជំនាញផ្នែកសារព័ត៌មាន មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោកសាស្ត្រាចារ្យ ស៊ី បរិញ្ញា ទីប្រឹក្សាក្រសួងព័ត៌មាន និងមានការធ្វើបទបង្ហាញចែករំលែកនូវជំនាញ និងបទពិសោធន៍លើវិស័យសារព័ត៌មានពីសំណាក់អ្នកសារព័ត៌មានអាជីពជើងចាស់ផងដែរ»។

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ  បន្តលើកឡើងទៀតថា យើងជាអ្នកសារព័ត៌មានមិនមែនជាតារាសម្ដែងនោះទេ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន ដូច្នេះបងប្អូនអ្នកសារព័ត៌មានត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យទាន់សម័យកាល ។ 

សូមបញ្ជាក់ថា សម្រាប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ” ប្រមាណ ជាង ១០០នាក់ ក្នុងនោះក៏មានបង្រៀននៅជំនាញបន្ថែមដូចជា៖ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរ របបសារព័ត៌មាន,  ជំនាញថតវីដេអូរអាជីព នឹងជំនាញផ្នែកថតវីដេអូ និងរបៀបថតរូបសន្លឹកផង។ 

ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងអ្នកដែលឆ្នើមចំនួន០៥នាក់ នឹងទទួលបានប័ណ្ណសរសើរពីសមាគមបន្ថែមផងដែរ៕







Previous Post Next Post
Breaking News