គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពីធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារពិធីការ បដិសណ្ឋារកិច្ច និងអ្នកកាន់កម្មវិធី (MC)


ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារពិធីការ បដិសណ្ឋារកិច្ច និងអ្នកកាន់កម្មវិធី (MC) ដោយបានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទី ចាត់ការ អង្គភាពចំណុះសាលាខេត្ត លោកគ្រូឧទ្ទេស និងសិក្ខាកាមដែលជាមន្ត្រីតាមបណ្ដាទីចាត់ការ អង្គភាពចំណុះរបស់រដ្ឋបាលខេត្តកណ្ដាលផងដែរ ។


ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ ក្រោយបញ្ចប់ការបណ្តុះបណ្តាលរយៈពេល ០២ថ្ងៃ មេរៀនទ្រឹស្តី និងការអនុវត្តជាក់ស្តែង យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ តាមការកែតម្រូវ ឬមតិយោបល់ណែនាំរបស់គ្រូឧទ្ទេសដែលមានបទពិសោធន៍ ជាច្រើនយកមកធ្វើបទបង្ហាញ ហើយការបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានឃើញនូវភាពខុសគ្នាមួយចំនួននូវការងារពិធីការ បដិសណ្ឋារកិច្ច ជាពិសេស ការគ្រប់គ្រង និងដឹកនាំ ក៏ដូចជាការសម្របសម្រួល និងកាន់កម្មវិធី ដែលត្រូវធ្វើជាប្រចាំមានការប្រជុំ រៀបចំ សិក្ខាសាលា ការបណ្តុះបណ្តាល វេទិកាសាធារណៈ ឬកម្មវិធីជួបជុំផ្សេងៗ ត្រូវបានធ្វើឡើងជាញឹកញាប់ ជាក់ស្តែង ក្នុងកម្មវិធីនីមួយៗ តែងមានសាធារណជន សមាជិក ឬសិក្ខាម និងគណៈអធិបតី ចូលរួមដើម្បី ប្រារព្ធពិធីតាមរបៀបវារៈដែលបានគ្រោងទុក។


ឯកឧត្តមបានបន្តទៀតថា៖ ការរៀបចំវគ្គនេះ រដ្ឋបាលខេត្ត មានគោលបំណងដើម្បី តម្រង់ទិស និងអភិវឌ្ឍសមត្ថភាពជំនាញនេះបន្ថែមទៀត ដល់មន្ត្រីដែលត្រូវទទួលការងារជាពិធីការ អ្នក សម្របសម្រួលកម្មវិធី និងអ្នកកាន់កម្មវិធី ឱ្យកាន់តែមានភាពជឿជាក់ ហើយទទួលបានប្រសិទ្ធភាពខ្ពស់ ហើយក្រោយពេលបញ្ចប់សិក្សាវគ្គនេះ ខ្ញុំសង្ឃឹមថា រដ្ឋបាលខេត្តនឹងមានក្រុមការងារពិធីការ បដិសណ្ឋារកិច្ច និងអ្នកកាន់កម្មវិធី(MC) ប្រកបដោយសមត្ថភាព ដែលត្រូវបំពេញការងារក្នុងកម្មវិធីណាមួយរបស់ រដ្ឋបាល ខេត្តដូចជា សិក្ខាសាលា សន្និបាត មិទ្ទិញ វេទិកាសាធារណៈ ជាដើម។


ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់បន្ថែមទៀតថា៖ រដ្ឋបាលខេត្តកណ្តាលក៏នៅមានការបណ្តុះ បណ្តាល និងវគ្គសិក្សាជាច្រើនទៀតដែលរៀបចំដោយទីចាត់ការគ្រប់គងធនធានមនុស្សខេត្ត ដោយផ្អែក លើផែនការសកម្មភាព និងថវិកាអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលខេត្តកណ្តាល ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្តរបស់យើង។


ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងគ្រូឧទ្ទេស ហើយសង្ឃឹមថាសិក្ខាកាមទាំងអស់ និងយកចំណេះដឹងដែលទទួលបានការបណ្ដុះបណ្ដាលនៅពេលនេះ ទៅប្រើប្រាស់ឱ្យអស់ពីកម្លាំងកាយចិត្ត និងអនុវត្តបន្តឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។










Previous Post Next Post
Breaking News