គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ ត្រូវបានបិទបញ្ចប់


ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នៅកីឡដ្ឋានខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានចាត់ទុកវិស័យ​​កីឡា​ ជាវិស័យ​មួយ​ដ៏​សំខាន់​ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលបំណងពង្រឹង​កាយ​សម្បទា និង​សុខ​ភាព​យុវជន យុវនារី ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យមានសុខភាពល្អ មានសាមគ្គីភាព រួមចំណែកធ្វើឲ្យវិស័យកីឡាក្នុងខេត្តមានការរីកចម្រើនស្របទៅតាមយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត។



ឯកឧត្ដមបាន ជំរុញដល់សិស្សានុសិស្ស ត្រូវនាំគ្នាបន្តចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព ព្រមទាំងត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អ ពិសេសក្លាយជាសិស្សពូកែ ពលរដ្ឋល្អ ជាសសរទ្រូង របស់ប្រទេសជាតិនាពេលអនាគត។ ឯកឧត្តមក៏បានជំរុញផងដែរ ដល់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តផ្នែកអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា ដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវការវិវត្តផ្នែកជារាងកាយ បញ្ញាស្មារតី ក៏ដូចជាការអនុវត្តម៉ោងសិក្សាតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា មានម៉ោងកីឡាយ៉ាងតិច ២ម៉ោងក្នុងមួយសប្តាហ៍។ ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡាឲ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្ដែងរបស់សាលា។



ឯកឧត្ដមបាន ផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ដែលដណ្តើមបានពានរង្វាន់ថ្ងៃនេះ ត្រូវបន្ថែមការ ហ្វឹកហាត់តទៀត ដើម្បីទៅចូលរួមប្រកួតនៅថ្នាក់ជាតិ នាពេលខាងមុខនេះ ចំពោះក្មួយៗដែលមិនទទួល បានជ័យលាភីសូមកុំអស់សង្ឃឹម ត្រូវគិតថាបច្ចេកទេសយើង មិនទាន់ដល់កម្រិតទើបយើងចាញ់ ហេតុនេះពេលត្រឡប់ទៅសាលាវិញ ត្រូវបន្តខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីមកចូលរួមប្រកួតនៅឆ្នាំក្រោយយកជ័យជំនះឲ្យទាល់តែបាន ។



បើតាមរបាយការណ៍ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាលការប្រកួតនេះ ចែកចេញជា ៥ផ្នែករួមមាន៖ ១/ផ្នែកកីឡាអត្តពលកម្មបុរស-នារី ២/ផ្នែកកីឡាប៉េតង់ បុរស-នារី ៣/ផ្នែកកីឡាបាល់ទះបុរស-នារី ៤/ផ្នែកកីឡាបាល់បោះ បុរស-នារី និងទី៥/ផ្នែកកីឡាបាល់ទាត់ បុរស-នារី។ សរុបមាន ៥៨ក្រុម ស្រី ២៨ក្រុម ស្មើនឹង ៧៥២នាក់ ស្រី ៣១០នាក់។



ជាលទ្ធផលក្នុងការប្រកួតនេះ សម្រាប់ផ្នែកបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យ ហ៊ុន សែន ស្អាង ស្រុកស្អាង ចំណាត់ថ្នាក់លេខ២ បានទៅលើអនុវិទ្យាល័យសន្លុង ស្រុកខ្សាច់កណ្ដាល ចំណាត់ថ្នាក់លេខ៣ បានទៅលើវិទ្យាល័យ ហ៊ុន សែនកំពង់កន្ទួត ស្រុកកណ្ដាលស្ទឹង។ ផ្នែកបាល់ទាត់បុរសចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យជ័យវរ្ម័នទី៧ ស្រុកកៀនស្វាយចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ និងចំណាត់ថ្នាក់លេខ៣ បានទៅលើវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រែកតាដួង ស្រុកកោះធំ។








Previous Post Next Post
Breaking News