គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងបង្ក្រាបក្មេងទំនើង១ក្រុម ឃាត់ខ្លួនចំនួន០៣នាក់


ក្រុងតាខ្មៅ÷ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកវរសេនីយ៍ឯក យី វណ្ណដា អធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងបង្ក្រាបក្មេងទំនើង១ក្រុម ឃាត់ខ្លួនបានចំនួន០៣នាក់ ដែរបានប្រើអំពើហិង្សា កាប់ និង គាស់ ផ្ទះពលរដ្ឋ ចំនួន០៤លើក នៅចំណុច ស្តុបស្ពានអាកាសទួលក្រសាំង ដែលស្ថិតក្នុង ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយធ្វើសកម្មបក្សពួកក្មេងទំនើងក៏បានថតរូបបង្ហោះលើបណ្តាញសង្គម តិកតុក (Tik-Tok) ថែមទៀត ។


គួរបញ្ជាក់ផងដែរថា : ក្រុមក្មេងទំនើង១ក្រុមនេះមានគ្នាចំនួន០៩នាក់ ឃាត់ខ្លួនបានចំនួន០៣នាក់ ចំណែកអ្នករត់គេចខ្លួនសមត្ថកិច្ចយើងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជាបន្តរបន្ទាប់ ។

បច្ចុប្បន្ន ជនសង្ស័យដែលចាប់បាន ត្រូវបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីច្បាប់ ។







Previous Post Next Post
Breaking News