ខេត្តកណ្តាល ៖ ការរៀបចំ «សង្ក្រាន្ដខេត្តកណ្ដាល» នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាក្រុងតាខ្មៅ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ។
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្កណ្តាល ដែលដឹកនាំក្រុមការងារបាញ់ទឹក រាំលេងកម្សាន្ដជាមួយប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្ដខេត្តកណ្ដាល» បានអះអាងថា ចំពោះការប្រព្រឹត្តទៅនៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំនេះ ប្រជាពលរដ្ឋបានបន្ដចូលរួមលេងកម្សាន្ដច្រើនជាងពីរថ្ងៃកន្លងទៅ ខណៈការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវធានាបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ៕