ខេត្តកណ្ដាល៖ ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំសហការី មន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទ ក្នុងខេត្តកណ្តាល ចូលរួម«ពិធីវិបស្សនា» នៅវត្តពុទ្ធមណ្ឌល ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល។
“សមាធិ គឺជាវិធីសាស្រ្តមួយដើម្បីអភិវឌ្ឃនូវលក្ខខណ្ឌដ៏មានប្រយោជន៏នៃចិត្ត។យើងបដិបត្តិធ្វើតាមវិធីនេះម្តងហើយម្តងទៀតដើម្បីបង្កើតនូវលក្ខខណ្ឌនានានៃចិត្តទាល់តែលក្ខខណ្ឌទាំងនោះក្លាយជាទម្លាប់មួយ”។
សារៈប្រយោជន៏នៃ «សមាធិ » មានលក្ខខណ្ឌនៃចិត្តដ៏មានប្រយោជន៏ផ្សេងៗគ្នាជាច្រើនដែលយើងអាចបង្កើតបានតាមរយៈនៃការធ្វើសមាធិ៖
- អារម្មណ៏រិតតែធូរស្បើយនិងកាត់បន្ថយស្រ្តិះ
- អារម្មណ៏រិតតែមានការយកចិត្តទុកដាក់និងមិនស្ពឹកស្រពន់(មិនយឿត)
- មានអារម្មណ៏រិតតែស្ងប់និងមិនមានការព្រួយបារម្ភជាប់រហូត
- មានការយល់ដឹងអំពីខ្លួនឯងអំពីជីវិតនិងយល់ដឹងអំពីអ្នកដ៏ទៃរិតតែច្បាស់
- មានអារម្មណ៏វិជ្ជមានរិតតែច្រើនដូចជាសេចក្តីស្រលាញ់និងសេចក្តីមេត្តា !