ភ្នំពេញ÷នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើការងាររៀបចំសន្និបាតសម្រាប់វិស័យយុត្តិធម៌។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីពាក់ព័ន្ធមួយចំនួន ផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ និងទិសដៅការងារអាទិភាព ដល់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកក្រុមការងារ ដើម្បីរៀបចំសន្និបាតសម្រាប់វិស័យយុត្តិធម៌ទូទាំងប្រទេស ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែមីនា ខាងមុខនេះ។