គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អង្គការជំនួយ ផ្នែកច្បាប់ នៃកម្ពុជា បើកវេទិកាពិគ្រោះយោបល់ ស្វែងរកមតិគាំទ្រផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣នេះ នៅសណ្ឋាគារទន្លេបាសាក់២ ក្រុងភ្នំពេញ មានកិច្ចប្រជុំ”វេទិកាពិគ្រោះយោបល់ ស្វែងរកមតិគាំទ្រ ផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន”ដែលរៀបចំឡើងដោយ«អង្គការជំនួយ ផ្នែកច្បាប់ នៃកម្ពុជា»។
កិច្ចប្រជុំនេះក្រោមវត្តមានលោកស្រី សុខ វិសាល តំណាងក្រសួងយុត្តិធម៌ លោក ឆាយ ហុង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ.តំណាងគណៈមេធាវី រួមនិងលោកមេធាវី អ៊ុន ច័ន្ទថុល ប្រធានអង្គការជំនួយ ផ្នែកច្បាប់ នៃកម្ពុជា ដោយមានការចូលរួមពីបងប្អូនអ្នកសារព័ត៌មាននានា ប្រមាណជិត៤០នាក់។

វត្តមានចូលរួម÷

ទី ១~លោកជំទាវ សុខ វិសាលតំណាងក្រសួងយុត្តិធម៌

ទី២~លោក ឆាយ ហុងព្រះរាជអាជ្ញារងរាជធានីភ្នំពេញ

ទី៣~តំណាងគណៈមេធាវីរួមហ្នឹងលោកមេធាវី អ៊ុន ចាន់ថុល

ទី៤~ តំណាងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា

 ទី៥ លោក សៀក គ្រឹម នាយកប្រតិបត្តិនៃគេហទំព័រ«TK hotnews »

ក្នុងកិច្ចប្រជុំ និងវេទិកាពិភាក្សាផ្នែកច្បាប់នេះផងដែរ មានការចូលរួមពីសំណាក់បងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាព អង្គការ សហគមន៍ សមាគម វិទ្យុជាតិ និងស្ថាប័នផ្សេងៗទៀត 

សរុបប្រហែលជា ៣៥ ទៅ ៤០ នាក់។

បន្ទាប់ពីវេទិកាពីព្រោះយោបល់រងមតិគាំទ្រផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មានត្រូវបានបញ្ចប់នៅវេលាម៉ោង ១១ និង ៣០នាទីថ្ងៃត្រង់ក៏មានកម្មវិធីទទួលទានអាហារប៊ូហ្វេ រួមគ្នានៅភោជនីយដ្ឋាន ទន្លេបាសាក់ផងដែរ។










Previous Post Next Post
Breaking News