មានរឿងហេតុមួយដ៏អយុត្តិធម៌ដល់ បងប្អូនប្រជាពលរដ្ឋម្នាក់ត្រូវមន្ត្រីនគរបាលបាញ់ល្បឿនផាកពិន័យចំនួន ១២ម៉ឺនរៀលដោយមូលហេតុ....
ខេត្តបាត់ដំបង÷នៅវេលាម៉ោង ១០:៣០ នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ ២០២៣នេះ អង្គភាពសាព័ត៌មានយើងខ្ញុំទទួលបានព័ត៌មានពីរបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចភូមិទួលម្កាក់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកបាញ់ល្បឿន ពេលនោះផងដែរ មានបងប្អូនប្រជាពលរដ្ឋម្នាក់បើករថយន្តលើសល្បឿនកំណត់ ត្រូវមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកឃាត់រថយន្តផាកពិន័យ ចំនួន ១២ ម៉ឺនរៀល ។
អ្វីដែលមិនស្មើភាព និងអយុត្តិធម៌មានមន្ត្រី កងរាជអាវុធហត្ថម្នាក់បើករថយន្តហួសល្បឿនកំណត់ដែរ តែមិនត្រូវបានផាកពិន័យទេ ពេលដែលប្រជាពលរដ្ឋ បានទៅសួរនាំ មន្ត្រីអាវុធហត្ថនោះគាត់និយាយប្រាប់គាត់ថា ប៉ូលីសឲ្យខ្ញុំទៅហើយ តែពេលដែលជនរងគ្រោះត្រូវផាកពិន័យនោះ ទៅសួរប៉ូលីស គាត់ប្រាប់ថាមិនបានឲ្យទៅទេ ។
ក្រោយមកជនរងគ្រោះទៅសួរមន្ត្រីប៉េអើមគាត់មិនបានឆ្លើយតបទេ ពេលនោះផងដែរ ក៏ដោះស្រាយគ្នានៅកន្លែងបាញ់ល្បឿនមិនត្រូវគ្នា រួចក៏ទៅស្នងការនគរបាលខេត្តបាត់ដំបង ដោះស្រាយគ្នានៅក្នុងស្នងការនគរបាលដោយមូលហេតុមិនផាកពិន័យនិងមិនឃាត រថយន្តមន្ត្រីប៉េអឹមដោយសារ តែល្បឿនរថយន្តលើសតែបន្តិចបន្តួច គ្រាន់តែពន្យល់ណែនាំអាចទៅបាន.......
('សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា')